រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាស នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះថា បានរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ៩៣៨នាក់ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ និងជាសះស្បើយមានចំនួន ៣៦១នាក់ ។
នេះជាតួលេខនៃអ្នកឆ្លងកូវីដច្រើនបំផុតប្រចាំថ្ងៃនៅប្រទេសកម្ពុជា ដោយរាជធានីភ្នំពេញ មានអ្នកវិជ្ជមានច្រើនជាងគេ ដែលភាគច្រើនបំផុត ចេញពីតំបន់ក្រហម ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកកើតកូវីដ១៩ សរុបនៅកម្ពុជាមានចំនួនអ្នកឆ្លងសរុប ១៦២៩៩នាក់ អ្នកសម្រាកព្យាបាល ១០៣៩៤នាក់ អ្នកជាសះស្បើយសរុប ៥៧៩១នាក់ -អ្នកស្លាប់សរុប ១០៧នាក់ ៕