រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី២៩ ខែមេសានេះថា បានរកឃើញករណីជំងឺកូវីដ-១៩ ចំនួន ៨៨០នាក់ (ឆ្លងសហគមន៌ទាំងអស់) និងមានករណីជាសះស្បើយចំនួន ២៨៨នាក់ ។
ក្រសួងបានបន្តថា ករណីឆ្លងខាងលើមាននៅភ្នំពេញ៥១៨នាក់ ខេត្តព្រះសីហនុ១៨៧នាក់ ខេត្តកណ្តាល៧៣នាក់ ខេត្តកំពង់ចាម ៣៩នាក់ ខេត្តបន្ទាយមានជ័យ ៣៦នាក់ ខេត្តកំពុងស្ពឺ ៩នាក់ ខេត្តតាកែវ ៥នាក់ ខេត្តកំពង់ធំ៤នាក់ ខេត្តកំពុងឆ្នាំង៣នាក់ ខេត្តព្រៃវែង២នាក់ ខេត្តពោធិសាត់១នាក់ ខេត្តកោះកុង ១នាក់ ខេត្តសៀមរាប១នាក់ និងខេត្តត្បូងឃ្មុំ១នាក់ ។
សូមបងប្អូនគ្រប់គ្នានឹងបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនរាល់វិធានការណែនាំរបស់រដ្ឋបាលខេត្តនីមួយៗ ក៏ដូចជាក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង ៣កុំ» ទាំងអស់គ្នា ៕