មេរោគកូវីដ១៩បំលែងថ្មីចេញពីឥណ្ឌាគឺមានសាហាវជាង មេរោគកូវីដ១៩ បំលែងថ្មីដែលចេញ ពីអង់គ្លេសទៅទៀត។ កម្ពុជាកំពុងតែប្រឹងទប់មិនអោយមេរោគកូវីដ២៩បំលែងថ្មីចេញពីឥណ្ឌានេះចូលមកកម្ពុជាតាមរយះ ការហាមឃាត់ការធ្វើដំណើរពីឥណ្ឌា។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសូងសុខាភិបាលនៅថ្ងៃ ២៧ ខែ មេសា នេះ បាននិយាយថា តាមការសង្កេត មើលនៅលើពិភពលោក ឃើញថា ក្រៅពីការរាតត្បាតជាសកលនៃវីរុសបម្លែងថ្មីប្រភេទ B117 មានប្រភពមកពី ប្រទេសអង់គ្លេស ទើបតែមានលេចចេញនូវវីរុសបម្លែងថ្មីមួយផ្សេងទៀតឈ្មោះថា B1 617 មានប្រភពចេញពី ប្រទេសឥណ្ឌា ដែលមានការឆ្លងខ្លាំង និងមានភាពធ្ងន់ធ្ងរជាងប្រភេទ BIT7 ទៅទៀត។
ក្រសួងបានបន្តថា ដោយពិនិត្យឃើញស្ថានភាពបែបនេះ ក្រសួងសុខាភិបាលសម្រេចហាមឃាត់ ការធ្វើដំណើរចូលមក ប្រទេសកម្ពុជាមួយរយ:រហូតដល់មានការជូនដំណឹងជាថ្មី ចំពោះជនជាតិឥណ្ឌា និងជនជាតិបរទេសទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា រយៈពេល ៣សប្ដាហ៍មុនចូលមកប្រទេសកម្ពុជា តាមផ្លូវអាកាស ឬតាមផ្លូវគោក ដោយត្រូវចាប់អនុវត្តក្រោយ ៤៨ម៉ោង បន្ទាប់ពីចេញសេចក្តីប្រកាសព័ត៌មាននេះ។
ប្រទេសឥណ្ឌា ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ កាន់តែខ្លាំងក្លាឡើង រហូតដល់ជាង១៧លាននាក់ និងស្លាប់ជិត២សែននាក់ ជាមួយនឹងអត្រាឆ្លងខ្ទង់រាប់សិបម៉ឺននាក់រាល់ថ្ងៃ៕