រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី២៧ ខែមេសានេះថា បានរកឃើញករណីជំងឺកូវីដ-១៩ ចំនួន ៥០៨នាក់ (ឆ្លងសហគមន៌ទាំងអស់) និងមានជាសះស្បើយ ១២៧នាក់ ។
ក្រសួងបានបន្តថា ករណីជំងឺកូវីដ-១៩ សរុបកើន ១១០៦៣នាក់ ចំនួនសំរាកពេទ្យ ៧២៧០ និងចំនួនជាសះស្បើយសរុបកើន ៣៧០៤នាក់ និងស្លាប់៨២នាក់ ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យនៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយ និងប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយដែរ ៕