ដោយ វេជ្ជ ងួន សេរ័ត្ន
ប្លាស្មាដែលមានអង់ទីករ ប្រឆាំងនឹងមេរោគកូវីដ១៩ ដែលប្រមូលបានពីមនុស្សដែលបានជាសះ ស្បើយពីជំងឺកូវីដ១៩ បានត្រូវគេយកមកប្រើផងដែរដើម្បីព្យាបាលជំងឺកូវីដ១៩។
សហរដ្ឋអាមេរិកបានផ្តល់ការអនុញ្ញាតអោយប្រើវាជាបន្ទាន់ប៉ុន្តែមិនបានធ្វើការពិសោធន៍ស្រាវជ្រាវអំពីប្រសិទ្ឋភាពនោះទេ។
ទោះបីជាប្លាស្មា ត្រូវ បានប្រើដោយជោគជ័យ ដើម្បីព្យាបាលជំងឺ ដទៃទៀតក៏ដោយក៏អ្នកជំនាញភាគច្រើននៅតែនិយាយថាមិនមានភ័ស្តុតាងគ្រប់គ្រាន់ថាតើវាមានប្រសិទ្ឋភាពយ៉ាងដូចម្តេចនិងចំពោះអ្នកជំងឺប្រភេទណាឡើយ។
ការពិសោធន៍នៅចក្រភពអង់គ្លេសមិនបានបង្ហាញពីអត្ថប្រយោជន៍ទូទៅសម្រាប់មនុស្សនៅមន្ទីរពេទ្យទេប៉ុន្តែពួកគេកំពុងបន្តដើម្បីរកឱ្យឃើញថាតើវាអាចជួយដល់ក្រុមជាក់លាក់ណាមួយដូចជាអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។