ដោយ វេជ្ជ ងួន សេរ័ត្ន
នៅប្រទេសកម្ពុជាយើង ថ្នាំនេះត្រូវបានប្រើចំពោះអ្នកជំងឺ កូវីដ១៩ធ្ងន់ធ្ងរដែលស្ថិតក្នុងស្ថានភាពប្រើម៉ាស៊ីនជំនួយដង្ហើម។
ថ្នាំប្រឆាំងវីរុសនេះត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នៅសហរដ្ឋអាមេរិកឥណ្ឌានិងសិង្ហបុរីនិងត្រូវបានអនុម័តនៅក្នុងសហគមន៍អ៊ឺរ៉ុបជប៉ុននិងអូស្រ្តាលីសម្រាប់ប្រើលើអ្នកដែលមានរោគសញ្ញាធ្ងន់ធ្ងរ។
វាមានតម្លៃថ្លៃ ហើយ ផលិតដោយក្រុមហ៊ុនអាមេរិក Gilead Sciences ។ កាលពីដំបូង ថ្នាំនេះ គឺ ផលិតឡើង ដើម្បី ព្យាបាល ជំងឺរលាកថ្លើមប្រភេទ C ។
ក្រោយមក គេក៏មានបំណងយកវាមកប្រើព្យាបាលជំងឺ អេបូឡា។
វាស្ថិតនៅក្នុងភាពចម្រូងចម្រាស់ចំពោះការប្រើថ្នាំនេះទប់ទល់នឹងការរាតត្បាតមេរោគកូវីដ១៩។
អង្គការសុខភាពពិភពលោកនៅក្នុងប្រទេសជាច្រើនបានរកឃើញថាវាមានឥទ្ធិពលតិចតួចណាស់លើអត្រាមរណភាពហើយបានណែនាំប្រទេសនានាមិនអោយប្រើថ្នាំ។