ដោយ វេជ្ជ ងួន សេរ័ត្ន
ថ្នាំបាញ់ច្រមុះពីរដងក្នុងមួយថ្ងៃគឺជាថ្នាំព្យាបាលដំបូងបង្អស់ដែលទទួលបានលទ្ធផលល្អក្នុងការពិសោធន៍ស្រាវជ្រាវក្នុងចំណោមមនុស្សវ័យចំណាស់នៅផ្ទះដែលមានជំងឺកូវីដ១៩ ។ ការសិក្សាស្រាវជ្រាវ នៅសាកលវិទ្យាល័យ Oxford បានរក ឃើញថា វាបាន កាត់បន្ថយរយៈពេលឈឺរបស់មនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំឬលើសពី ៥០ ឆ្នាំដែលមានស្ថានភាពសុខភាព ជាមធ្យមក្នុងរយៈ ពេល ៣ ថ្ងៃ។
ថ្នាំនេះអាចរកទិញបាននិងមានតំលៃថោក ហើយឥឡូវនេះ ត្រូវបានផ្តល់ឱ្យតាមករណីជាក់ស្តែងដល់អ្នកជំងឺដោយគ្រូពេទ្យ។
មនុស្សដែលប្រើថ្នាំ budesonide ត្រូវបាន គេបញ្ជូនទៅ មន្ទីរពេទ្យ តិចជាង អ្នកជំងឺ ទទួល ការព្យាបាលដទៃទៀត ប៉ុន្តែ ចំនួននេះមិនខុសគ្នាច្រើន។