ដោយ វេជ្ជ ងួន សេរ័ត្ន
ថ្នាំនេះគឺជារឿងជោគជ័យធំ។ ការសិក្សាស្រាវជ្រាវអំពីការជាសះ ស្បើយ ឡើងវិញ ដែលធ្វើឡើង នៅក្រុង អុកស្វឺត ប្រទេសអង់គ្លេស បានរកឃើញកាលពីខែមិថុនាមុនថាថ្នាំស្តេរ៉ូអ៊ីតប្រភេទនេះដែលមានតម្លៃថោកបានជួយសង្គ្រោះជីវិតមនុស្សម្នាក់ក្នុងចំណោមប្រាំបីនាក់ដែលមានជំងឺកូវីដ១៩ធ្ងន់ធ្ងររហូតដល់ប្រើម៉ាស៊ីជំនួយដង្ហើមនៅតាមមន្ទីរពេទ្យ។
ថ្នាំនេះមានអាយុប្រហែល ៦០ ឆ្នាំ ហើយ វាត្រូវបានប្រើដូស កំរិត ទាប ។ ឥឡូវនេះគឺជាការព្យាបាលតាមស្តង់ដារសម្រាប់ អ្នកជំងឺ ដែល ឈឺធ្ងន់បំផុត។
វាគឺជាថ្នាំប្រឆាំងនឹងការរលាកដែលអាចធ្វើឱ្យថយចុះនូវប្រតិកម្មនៃប្រព័ន្ធភាពស៊ាំក្នុងករណីធ្ងន់ធ្ងរក្នុងការឆ្លើយតបទៅនឹងវីរុសកូរ៉ូណា។
ការប្រើប្រាស់របស់វាត្រូវបានគេគិតថាបានជួយសង្គ្រោះជីវិតមនុស្សប្រមាណមួយលាននាក់នៅទូទាំងពិភពលោក។