ដោយ វេជ្ជ ម៉ែន បញ្ញារតន៍
ការសិក្សាស្រាវជ្រាវបានបង្ហាញពីផលប្រយោជន៍នៃការហាត់ប្រាណដែលនឹងធ្វើអោយមនុស្សមិនងាយស្លាប់ដោយសារជំងឺកូវីដ១៩ បើប្រៀបធៀបនឹងមនុស្សដែលមិនហាត់ប្រាណ។
ការស្រាវជ្រាវបានបង្ហាញថាអ្នកដែលមិនមានទម្លាប់ហាត់ប្រាណ សោះ ឬហាត់តិចតួច (តិចជាង ១០ នាទី ក្នុងមួយអាទិត្យ) មានហានិភ័យស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន 2.49 ដង ច្រើនជាងអ្នកដែលមានទម្លាប់ហាត់ប្រាណជាទៀងទាត់ ទៅតាមការណែនាំ (ហាត់បានច្រើនជាង ១៥០ នាទីក្នុងមួយអាទិត្យ)។
ដូច្នេះប្រជាជនកម្ពុជា គួរមានទម្លាប់ហាត់ប្រាណជាទៀងទាត់ ដែលអាចជាការដើរញាប់ ការរត់ ការជិះកង់ ការរាំ ឬ លោតចុះលោតឡើង ។ល។
កូវីដ១៨កំពុងតេសម្លាប់មនុស្សនិងធ្វើហើយមនុស្សឈឺជាច្រើននៅប្រទេសកម្ពុជា។ ជារៀងរាល់ថ្ងៃ គេទទួលដំណឹងពី មនុស្សស្លាប់ដោយសារកូវីដ១៩។
ដើម្បីប្រឆាំងនឹងកូវីដ១៩ ប្រជាជនកម្ពុជាទាំងអស់ត្រូវអនុវត្តវិធានការ បីការពារ ( ពាក់ម៉ាស រក្សាគម្លាត និង លាងសម្អាតដៃអោយបានញឹកញាប់) និង បីកុំ ( កុំនៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលនិងម៉ាស៊ីនត្រជាក់ កុំ ជួបជុំនុស្សច្រើន និង កុំចាប់ដៃឬឱបគ្នា)។ សំខាន់ដែរនោះត្រូវចាក់វ៉ាក់សាំងអោយបានគ្រប់គ្នា។
ជាចុងក្រោយ ត្រូវហាត់ប្រាណដើម្បីរាងកាយមាំមួនប្រឆាំងនឹងជំងឺពិេសសជំងឺកូវីដ១៩៕