ដោយ វេជ្ជ ងួន សេរ័ត្ន
រហូតដល់មួយភាគបីនៃអ្នកជំងឺកូវីដ១៩ នឹងអាចបន្តមានរោគ សញ្ញាយ៉ាងយូររហូតដល់៩ខែ។ នេះគឺជាលទ្ឋផលនៃការសិក្សាស្រាវ ជ្រាវដ៏គួរអោយភ្ញាក់ផ្អើលមួយដែលបានចេញផ្សាយនៅអាមេរិក។
សារព័ត៌មាន healthline របស់ អាមេរិកបានរាយការណ៍ថា មនុស្ស ភាគច្រើនដែលមានជំងឺកូវីដ១៩នឹងមានករណីស្រាល។ មាន ករណីស្រាលប្រសិនបើពួកគេ៖ មានរោគសញ្ញាធម្មតា នៃជំងឺ កូវីដ១៩ (ដូចជាក្អក អស់កម្លាំង ឬបាត់បង់រសជាតិឬក្លិន) និងមិនមាន បញ្ហាពិបាកដកដង្ហើម ។ ប៉ុន្តែស្ថានភាពនៃរោគសញ្ញា នេះនៅតែអាចមានឥទ្ធិពលយូរអង្វែង។
អ្នកជំងឺកូវីដ១៩ខ្លះមានរោគសញ្ញាជាច្រើនខែ។ យោងតាមការស្រាវ ជ្រាវមួយក្នុងខែកុម្ភៈឆ្នាំ ២០២១ នៅក្នុង JAMA Network Open អ្នកជំងឺកូវីដ១៩ កម្រិត ស្រាល រហូតដល់ ប្រហែលមួយ ភាគបី បន្តមានរោគសញ្ញារហូតដល់ ៩ ខែបន្ទាប់ពីការឆ្លងមេរោគ។
ការសិក្សាស្រាវជ្រាវមួយផ្សេងទៀតនិយាយថា អ្នកមានមេរោគ កូវីដ១៩រហូតដល់ប្រហែលមួយភាគបីគឺមិនមានរោគកសញ្ញាទេ។
បញ្ហានេះធ្វើអោយគេពិបាកតាមរកអ្នកមានមេរោគកូវីដ១៩ហើយធ្វើអោយជំងឺនេះរាតត្បាតឆ្លងយ៉ាងសាហាវពីមនុស្សម្នាក់ទៅម្នាក់ទៀត។
ប្រទេសកម្ពុជាកំពុងតែបង្កវិបត្តិសុខភាពនិងសេដ្ឋកិច្ចនៅប្រទេសកម្ពុជា ខណះដែលមនុស្សស្លាប់និងឈឺត្រូវ បានរាយការណ៍ជារៀង រាល់ ថ្ងៃ៕