ដោយ វេជ្ជ ងួន សេរ័ត្ន
អ្នកវិទ្យាសាស្ត្រកំពុងព្យាយាមបង្កើតវ៉ាក់សាំងកូវីដ១៩ ជំនាន់ថ្មី ដែលកាន់តែងាយស្រួលប្រើនិងរក្សាទុក។ នោះគឺការបង្កើត វ៉ាក់ សាំងក្នុងទម្រង់ជាថ្នាំគ្រាប់និងថ្នាំបាញ់តាមច្រមុះ។
បើសិនជាពួកគេអាចធ្វើបានសម្រេចមែននោះ វានឹងបង្កើតភាព ងាយស្រួលនិងបង្កើតលទ្ឋភាពនៃការប្រើប្រាស់កាន់តែទូលាយ។ មនុស្សទូទាំងពិភពលោកនឹងទទួលបានផលប្រយោជន៍នៃការមានវ៉ាក់សាំងជាថ្នាំគ្រាប់នេះ។
វ៉ាក់សាំងទម្រង់ជាគ្រាប់ថ្នាំនឹងអាចមានប្រសិទ្ឋភាពដូចវ៉ាក់សាំងចាក់ឬទេ?
នៅពេលនេះវាឆាប់ពេកហើយក្នុងការដឹងថាតើវ៉ាក់សាំងទាំងនេះនឹងមានប្រសិទ្ធភាពដូចវ៉ាក់សាំងចាក់ជុំដំបូងដែរឬទេ។
ប៉ុន្តែករណីកន្លងមកបានបង្ហាញថាដំបូងគេមានវ៉ាក់សាំងចាក់តាមសាច់ដុំ ប៉ុន្តែក្រោយមកគេក៏អាចធ្វើវ៉ាក់សាំងគ្រាប់បាន។
ក្នុងឆ្នាំ ១៩៥៣ វ៉ាក់សាំងជំងឺគ្រុនស្វិតដៃស្វិតជើងក្នុងទម្រង់ ចាក់តាម សាច់ដុំ ត្រូវបានបង្កើតឡើង។ ប្រាំបួនឆ្នាំក្រោយមក គេអាចផលិត វ៉ាក់សាំ ងជំងឺស្វិតដៃជើងក្នុងទម្រង់ជាថ្នាំបន្តក់តាមមាត់ បាន។
នេះជាភស្តុតាងមួយដែលថា អ្នកវិទ្យសាស្ត្រក៏អាចនឹងធ្វើអោយ ក្លាយជាការពិតផងដែរនូវការបង្កើតវ៉ាក់សាំងជាវ៉ាក់សាំងគ្រាប់លេបនិងថ្នាំបាញ់តាមច្រមុះ។
អ្វីដែលអ្នកវិទ្យសាស្ត្រចង់អោយប្រាកដនោះគឺវ៉ាក់សាំងសម្រាប់លេបនិងបាញ់តាមច្រមុះត្រូវតែមានប្រសិទ្ឋភាពដូចជាវ៉ាក់សាំងចាក់តាមសាច់ដុំដែរ។
បើសិនជាគេអាចផលិតវ៉ាក់សាំងជាថ្នាំគ្រាប់សម្រាប់លេបមែននោះ គេមិនចាំបាច់បណ្តុះបណ្តាលមនុស្សដើម្បីឱ្យចាក់វ៉ាក់សាំងទេ។ ទន្ទឹមជាមួយគ្នា គេក៏ងាយស្រួលក្នុងការរក្សាទុ កផងដែរសម្រាប់ វ៉ាក់សាំងជាថ្នាំគ្រាប់ដែលត្រូវការត្រឹមសីតុណ្ហភាពក្នុងបន្ទប់នោះ។
បើសិនជាកិច្ចប្រឹងប្រែងនេះបានសម្រេចនេះ វានឹងផ្តល់ ផល ប្រយោជន៍យ៉ាងសម្បើមដល់មនុស្សមនុស្សលោក។ យុទ្ឋនាការ វ៉ាក់សាំងប្រឆាំងកូវីដ១៩នឹងកាន់តែងាយស្រួល សុវត្ថិភាព និង មាន ប្រសិទ្ឋភាពប្រឆាំងនឹងមេរោគកូវីដ១៩ដ៏កាចសាហាវ។
អ្នកវិទ្យាសាស្ត្រកំពុងតែប្រឹងប្រែងបង្កើតវ៉ាក់សាំងកូវីដ១៩បាញ់តាមច្រមុះ
ខណះដែលបច្ចុប្បន្ននេះ ពិភពលោកបានរកឃើញវ៉ាក់សាំងកូវីដ១៩ នៅក្នុងទម្រង់ចាក់តាមសាច់ដុំនោះ ពួកគេកំពុង ព្យាយាម បង្កើត វ៉ាក់សាំងក្នុងទម្រង់បាញ់តាមច្រមុះនិងជាថ្នាំគ្រាប់ផងដែរ។
ដំណើរការនៃការបង្កើតវ៉ាក់សាំងកូវីដ១៩ ជំនាន់ថ្មីនេះ បានមាន ភាពជឿនលឿនចំពោះវ៉ាក់សាំងបាញ់តាមច្រមុះ។
លោកវេជ្ជបណ្ឌិត Javeed Siddiqui សហស្ថាបនិកនិង ជាប្រធានផ្នែកវេជ្ជសាស្ត្រនៅ TeleMed2U បានប្រាប់ សារព័ត៌មានផ្នែកសុខភាពអាមេរិកថា
“ នៅពេលនេះ វ៉ាក់សាំង SARS-CoV-2 គឺចាក់តាមសាច់ដុំ។ ក្រុមហ៊ុនផលិតវ៉ាក់សាំងជាច្រើន បានចាប់ផ្តើមបង្កើតថ្នាំ វ៉ាក់សាំង បាញ់តាមច្រមុះ”។
លោកបានមានប្រសាសន៍ថា “វ៉ាក់សាំងបាញ់ច្រមុះ អាចនឹងផលិត ចេញប្រើបានយ៉ាងឆាប់គឺនៅឆ្នាំ ២០២២ ប៉ុន្តែវាមានភាពប្រែប្រួល ខ្ពស់ផ្អែក លើប្រសិទ្ធភាពគ្លីនិកនិងប្រសិទ្ធភាព វ៉ាក់សាំងក្នុង ការពិសោធន៍គ្លីនិក”។
លោក Siddiqui បានបន្ថែមទៀតថាវ៉ាក់សាំងជំនាន់ថ្មី នាពេល អនាគត ត្រូវបានគេរំពឹងថានឹងរួមបញ្ចូលសកម្មភាព ប្រឆាំងនឹងវ៉ារ្យ៉ង់ នៃវីរុសឬក៏វីរុសដែលបំលែងខ្លួនផងដែរ។
ក្រុមហ៊ុនចំនួន ១៣ កំពុង ធ្វើការលើវ៉ាក់សាំងបាញ់ច្រមុះហើយមាន ក្រុមហ៊ុនចំនួន ៥ ស្ថិតក្នុងការធ្វើតេស្តគ្លីនិកវ៉ាក់សាំងលើកទីមួយ៕