រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ នៅថ្ងៃទី២០ មេសាថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីបន្ថែមចំនួន៤៣១នាក់ ខណៈព្យាបាលជាសះស្បើយចំនួន៣១នាក់ ។
ក្រសួងសុខាភិបាលបានបន្តថា អ្នកដែលជំងឺកូវីដ១៩ មាន៤២៩នាក់ បានឆ្លងពីព្រឹត្តិការណ៍សហគមន៍ និង២នាក់អ្នកធ្វើដំណើរមកពីក្រៅប្រទេស ។
ក្រសួងបានឲ្យទៀតថា ករណីឆ្លងសហគមន៍ ៤២៩ នាក់ អ្នកដំណើរពីបរទេស ២ នាក់ក្នុងនៅនៅរាជធានីភ្នំពេញ 271នាក់ខេត្តព្រះសីហនុ 133នាក់ ខេត្តកណ្ដាល 10នាក់ខេត្តកំពង់ចាម 4នាក់ខេត្តតាកែវ 4នាក់ខេត្ត ព្រៃវែង 2នាក់ខេត្ត ត្បូងឃ្មុំ 1នាក់ខេត្តស្វាយរៀង1នាក់ខេត្តកំពង់ឆ្នាំង 1នាក់ខេត្ត កំពង់ធំ 1នាក់ខេត្តកំពត 1នាក់ ។
ក្រសួងថា គិតត្រឹមព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ មានអ្នកឆ្លងសរុប៧៤៤៤ នាក់ អ្នកជាសះស្បើយ ២៥៥៥ នាក់ អ្នកកំពុងព្យាបាល ៤៨៣៥ នាក់ អ្នកស្លាប់៤៩ នាក់ ៕