រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​ប្រកាស​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២១​នេះ​ថា រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ថ្មី​រហូត​ដល់ ៦២៤​នាក់ ដែល​ភាគច្រើន​បំផុត ជា​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ ខណៈ​អ្នកជំងឺ​ចំនួន​៤៨​នាក់​បានជា​សះស្បើយ ។

ក្រសួង​បាន​បន្ត​ថា អ្នក​ឆ្លង​ទាំង​៦២៤​នាក់ សុទ្ធ​សឹង​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​២០​កុម្ភៈ ដែល​រួម​មាន​រាជធានី​ភ្នំពេញ ៤៦៥​នាក់​, ខេត្តកំពង់ចាម ១​នាក់​, ខេត្តពោធិ៍សាត់ ១​នាក់​, ខេត្តស្វាយរៀង ៣​នាក់​, ខេត្តតាកែវ ១០​នាក់ និង ខេត្ត​ព្រះ​សីហ​នុ ១៤៤​នាក់​។

សូម​ជម្រាប​ថា គិត​ត្រឹម​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​សរុប​ចំនួន ៧ ០១៣​នាក់ ក្នុង​នោះ​ករណី​សហគមន៍​២០​កុម្ភៈ ចំនួន ៦ ៤៧០​នាក់​, អ្នកជា​សះស្បើយ​ចំនួន ២៥២៤​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ៤៤៣៩​នាក់​, អ្នក​ស្លាប់​ចំនួន ៤៥​នាក់ និង​ស្លាប់​ដោយ​ជំងឺ​ផ្សេង ពេល​កំពុង​ព្យាបាល​កូ​វី​ដ​១៩​ចំនួន ៥​នាក់​ផង​ដែរ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង