Join with Health.com.kh on Telegram

ឆ្អឹង​របស់​អ្នក​គឺជា​សារី​រា​ង្គ​មួយ​ប្រ​ភែ​ទ​ដែល​អាច​ដុះ​ថ្មី​ឡើង​វិញ​ម្តង​ហើយ​ម្តងទៀត​បាន​ពេល​ដែល​បាក់​។ នៅ​ពេល​អ្នក​នៅ​ក្មេង រាង​កាយ​បង្កើត​ឆ្អឹង​បាន​លឿន​ជាង​ឆ្អឹង​ចាស់​ដែល​បាន​បាក់ ហើយ​ទំហំ​ឆ្អឹង​ក៏​ធំ​ជាង​មុន​ដែរ​។ មនុស្ស​ភាគច្រើន​ឈាន​ដល់​ទំហំ​ឆ្អឹង​លូតលាស់​ខុ​ពស់​បំផុត​គឺ​នៅ​ពេល​អាយុ ២០​ឆ្នាំ​។ នៅ​ពេល​អាយុ​កាន់តែ​ច្រើន ទំហំ​ឆ្អឹង​នឹង​ត្រូវ​បាត់​បាត់បង់​លឿន​ជាង​វា​បង្កើត​ថ្មី​ទៅ​វិញ​។

របៀប​ដែល​អ្នក​អាច​កើតជា​ជំងឺ​ពុក​ឆ្អឹង​បាន​អាស្រ័យ​ទៅ​លើ​ទំហំ​ឆ្អឹង​ដែល​អ្នកមាន​កាលពី​នៅ​យុវវ័យ​។ កាលណា​ទំហំ​ឆ្អឹង​របស់​អ្នក​លូតលាស់​ធំ​ប៉ុណ្ណា ទំហំ​ឆ្អឹង​ដែល​ត្រូវ​ស្តុក​ទុក​កាន់តែ​ច្រើន ហើយ​ទំនង​ជាង​កើត​មាន​ជំងឺ​ពុក​ឆ្អឹង​តិចតួច​ដែរ​ពេល​អាយុ​ច្រើន​។

ក្រៅពី​នេះ​នៅ​តែ​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​នាំ​អោយ​មាន​ជំងឺ​ពុក​ឆ្អឹង​បាន​ដែរ​ដូច​ជា​៖

ស្ត្រី​មាន​អ័រម៉ូន Estrogen ទាប
ការ​បាត់បង់​ទំហំ​ឆ្អឹង​ក្រោយ​ពី​ស្ត្រី​ម្នាក់​រ៉ាំ​ង​រដូវ​ហើយ តែងតែ​ទាក់ទង​នឹង​ការ​ថយ​ចុះ​យ៉ាង​លឿង​នៃ​អ័រម៉ូន Estrogen ។ យូរ​ៗ​ទៅ ការ​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង និង​ឆ្អឹង​បាក់​នឹង​កើតឡើង​នៅ​ពេល​ស្ត្រី​អាយុ​កាន់តែ​ច្រើន​។ ស្ត្រី​វ័យក្មេង​ដែល​ឈប់​មក​រដូវ​ដូច​ជា ស្ត្រី​ហាត់​កីឡាអត្តពលកម្ម ឬ​ឧស្សាហ៍​ដេក​មិន​លក់​ក៏​មានការ​រំខាន​ទៅ​លើ​ភាព​មាំ​របស់​ឆ្អឹង​នេះ​។

ការ​វះកាត់​ក្រពេញ​អូ​វ៉ែ​ទាំង​ពីរ​ចោល​ក៏​ប្រហែលជា​បង្ក​អោយ​មាន​ជំងឺ​ពុក​ឆ្អឹង និង​បាត់បង់​ទំហំ​ឆ្អឹង​បាន​ដែរ​។ ក្នុង​ការ​សិក្សា​មួយ​បានអោយ​ដឹង​ថា ការ​វះកាត់​ប្រភេទ​នេះ​បណ្តាល​អោយ​មានការ​បាក់ឆ្អឹង​សន្លាក់​ត្រគៀក​, ឆ្អឹងខ្នង និង​ម្រាមដៃ​ខ្ពស់​រហូត​ដល់ ៥៤​ភាគរយ​នៃ​ស្ត្រី​ក្រោយ​រ៉ាំ​រដូវ​រួច​។

បុរស​ដែល​មាន​អ័រម៉ូន Testosterone ទាប
បុរស​ត្រូវការ​ទាំង​អ័រម៉ូន Testosterone និង Estrogen ដើម្បី​អាច​មាន​ឆ្អឹង​សុខភាព​ល្អ​បាន​។ នោះ​ដោយសារ​តែ​បុរស​ត្រូវ​បំ​លែង​អ័រម៉ូន Testosterone ទៅ​ជា Estrogen ដើម្បី​ការពារ​ឆ្អឹង​។

បញ្ហា​អ​តុល្យភាព​អ័រម៉ូន​ផ្សេង​ៗ​ទៀត
អ័រម៉ូន​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​សម្របសម្រួល​ភាព​មាំ​របស់​ឆ្អឹង​ដូច​ជា អ័រម៉ូន Parathyroid និង​អ័រម៉ូន​លូតលាស់​។ វា​ជួយ​រៀបចំ​ផែនការ​ថា​ឆ្អឹង​ត្រូវការ​ជាតិ​កាលស្យូម​ច្រើន​ប៉ុណ្ណា ហើយ​ពេល​ណា​ដែល​ត្រូវ​បង្កើន​ទំហំ​ឆ្អឹង និង​បំបែក​ឆ្អឹង​។

ប៉ុន្តែ​ការ​ដែល​មាន​អ័រម៉ូន Parathyroid ច្រើន​ពេក អាច​នាំ​អោយ​បាត់បង់​ជាតិ​កាលស្យូម​ចេញ​ឆ្អឹង និង​បញ្ចេញ​ទៅ​តាម​ទឹកនោម​។ ហើយ​នៅ​ពេល​អ្នក​អាយុ​កាន់តែ​ច្រើន រាង​កាយ​នឹង​ផលិត​អ័រម៉ូន​លូតលាស់​កាន់តែ​តិច សម្រាប់​ធ្វើ​អោយ​ឆ្អឹង​រឹង​មាំ​។

កង្វះ​ជាតិ​កាលស្យូម
បើ​គ្មាន​កាលស្យូម​ទេ អ្នក​មិន​អាច​បង្កើត​ឆ្អឹង​ថ្មី​ក្នុង​ពេល​ឆ្អឹង​ត្រូវការ​លូតលាស់​បាន​ទេ​។ ឆ្អឹង​គឺជា​ត្រូវការ​រស់​ដោយសារ​ជាតិ​រ៉ែ​ពីរ​ប្រភេទ​នោះ​គឺ​កាលស្យូម និង​ផូស្វ័រ​។ អ្នក​ត្រូវការ​កម្រិត​កាលស្យូម​ក្នុង​ឈាម​នៅ​នឹង ចាប់តាំងពី​សារី​រា​ង្គ​ជា​ច្រើន​របស់​អ្នកជា​ពិសេស​បេះដូង​, សាច់ដុំ​, និង​សរសៃប្រសាទ​ពឹងផ្អែក​លើ​កាលស្យូម​។ នៅ​ពេល​សារី​រា​ង្គ​ទាំងនេះ​ត្រូវការ​កាលស្យូម វា​នឹង​ទាញ​ជាតិ​កាលស្យូម​នោះ​ចេញពី​ឆ្អឹង​វិញ​។ ការ​ដែល​ដំណើរការ​នេះ​កើតឡើង​យូរ​ៗ​ទៅ អ្នក​នឹង​បាត់បង់​ជាតិ​រ៉ែ​សម្រាប់​សង់​ឆ្អឹង​ចេញពី​ឆ្អឹង ពេល​នោះ​ឆ្អឹង​នឹង​អាច​ពុក​ផុយ​បាន​។

កង្វះ​វីតាមីន D
ការ​ដែល​មាន​វីតាមីន D តិចតួច​អាច​នាំ​អោយ​ឆ្អឹង​ខ្សោយ និង​ឆាប់​បាត់បង់​កំហាប់​ឆ្អឹង​បាន​។ វីតាមីន D​ដែល​សកម្ម​មានឈ្មោះ​ថា Calcitriol ដែល​មាន​សភាព​ដូច​គ្នា​នឹង​អ័រម៉ូន​ជាង​វីតាមីន​ទៅ​ទៀត​។ វីតាមីន D ជួយ​អោយ​រាង​កាយ​បឺត​ស្រូប និង​ប្រើប្រាស់​កាលស្យូម​បាន​៕