រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន២៦២ នាក់ និងមានអ្នកជាសះស្បើយចំនួន៧៤ នាក់ ។
ក្រសួងបានបន្តងថា អ្នកឆ្លងទាំង២៦២នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ២៣២នាក់, ខេត្តកំពង់ចាម ២នាក់, ខេត្តកំពង់ស្ពឺ ១នាក់, ខេត្តកំពង់ធំ ១នាក់, ខេត្តកណ្តាល ៤នាក់, ខេត្តព្រៃវែង ២នាក់, ខេត្តពោធិ៍សាត់ ២នាក់, ខេត្តសៀមរាប ២នាក់, ខេត្តតាកែវ ២នាក់, ខេត្តស្វាយរៀង ១នាក់, ខេត្តត្បូងឃ្មុំ ១នាក់ និងខេត្តព្រះសីហនុ ១២នាក់។
សូមបញ្ជាក់ អ្នកកើតកូវីដ១៩ សុរបនៅកម្ពុជាមានចំនួន៥៤៨០នាក់ និងអ្នកជាសះស្បើយមានចំនួន២៣៩៣នាក់ និងអ្នកំពុងតែសម្រាកព្យាបាលមានចំនួន៣០៤៤នាក់ និងស្លាប់មាន៣៨នាក់ ៕