លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានអំពាវនាវអោយប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងៀម ជាជាងការសម្រុកទៅផ្សារដែល នាំឲ្យកកកុញជាច្រើន នាំឲ្យមានហានិភ័យខ្ពស់ថែមទៀត ក្នុងការចម្លងជំងឺកូវីដ១៩។
លោកស្រី ឱ វណ្ណឌីន បាននិយាយថា «ខ្ញុំសូមអំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សុំរក្សាភាពស្ងប់ស្ងៀម ជាជាងសម្រុកទៅផ្សារដែលបង្កើត បានជាភាពកកកុញមនុស្សច្រើន ជម្រុញ នូវហានិភ័យកាន់តែខ្ពស់ឡើងថែមទៀត ដល់បងប្អូនក្នុងការឆ្លងវីរុសកូវីដ-១៩។ បងប្អូនអាច នឹងឆ្លងជំងឺកូវីដ-១៩ បានគ្រប់ពេលនៅពេលដែលនៅកន្លែងប្រជ្រៀតគ្នាខ្លាំងពេកនោះ ឬកន្លែងដែល មិនមានគម្លាតគ្នា ពីមួយម៉ែត្រកន្លះឡើង ហើយមិនមានពាក់ម៉ាស់ និងលាងដៃញឹកញាប់ទេនោះ»។
កូវីដ១៩បានកំពុងគំរាមកំហែងកម្ពុជាកាន់តែខ្លាំង ខណះដែលមានមនុស្សជាច្រើនរយនាក់ បានឆ្លង កូវីដ១៩ជារៀងរាល់ថ្ងៃមួយរយះចុងក្រោយនេះ។ វាបានធ្វើអោយមានការភ័យខ្លាចប្រជាជនកម្ពុជាទូទាំងប្រទេស។