ដោយ វេជ្ជ ងួន សេរ័ត្ន
មេរោគប្រភេទថ្មីនេះត្រូវបានកំណត់អត្តសញ្ញាណដំបូងនៅអាហ្វ្រិកខាងត្បូងនៅដើមខែតុលាឆ្នាំ ២០២០ ។ ចាប់តាំងពីវាត្រូវបានគេរកឃើញមក មេរោគប្រភេទថ្មីនេះបានរាលដាល ដល់យ៉ាងហោចណាស់ ៤១ ប្រទេសនៅក្នុងពិភពលោក។
តើវាខុសគេយ៉ាងដូចម្តេច?
B.1.351 មានផ្ទុកនូវប្រូតេអ៊ីនដែលទទួលរងការបម្រែបម្រួលក្នុងមេរោគ B.1.1.7 ដែល ជាប្រភេទមេរោគ ថ្មីដែលត្រូវបានគេឃើញដំបូងនៅអង់គ្លេស។ ប៉ុន្តែ វាក៏មានប្រភេទប្រូតេអ៊ីនផ្សេងទៀតផងដែរ។
បច្ចុប្បន្ននេះមិនមានភ័ស្តុតាងបង្ហាញថា B.1.351 បណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរជាងមេរោគដើមឡើយ។ ការព្រួយបារម្ភចម្បងមួយចំពោះមេរោគប្រភេទថ្មីនេះគឺឥទ្ធិពលរបស់វាលើភាពស៊ាំ។
មានភ័ស្តុតាងមួយចំនួនបង្ហាញថាមេរោគប្រភេទថ្មី B.1.351 ប៉ះពាល់ដល់ អង្គបដិប្រាណ។
ការស្រាវជ្រាវឆ្នាំ ២០២១ បានរកឃើញថា មេរោគប្រភេទថ្មីនេះអាច គេចផុតពី អង្គបដិប្រាណឬអង់ទីគ័ររបស់បុគ្គលដែលធ្លាប់មានជំងឺកូវីដ ១៩ ។
អង់ទីករគឺជាប្រូតេអ៊ីនភាពស៊ាំសំខាន់ដែលអាចភ្ជាប់និងបន្សាបអ្នកឈ្លានពានមកពីខាងក្រៅដូចជាវីរុស។ វាត្រូវបានផលិតដើម្បីឆ្លើយតបទៅនឹងការឆ្លងធម្មជាតិឬការចាក់វ៉ាក់សាំង។
ដោយសារតែ B.1.351 អាចគេចផុតពីអង្គបដិប្រាណ ឬអង់ទីគ័រនោះ មនុស្សដែលធ្លាប់ឆ្លងវីរុស កូវីដ១៩ អាចឆ្លងវីរុសប្រភេទនថ្មីនៃមេរោគកូវីដ១៩នេះ ទោះបីជាពួកគេមានអភ័យស៊ាំនឹងមេរោគកូវីដ១៩ សេរុីមុនក្តី។
វាអាចទៅរួចផងដែរថាវ៉ាក់សាំងបច្ចុប្បន្នអាចនឹងមិនសូវមានប្រសិទ្ធភាពចំពោះមេរោគប្រភេទថ្មីនេះ។
B.3.351 ក៏អាចចម្លងលឿនជាងមុន។
ប្រភពពីការសិក្សានៅប្រទេសហ្សំប៊ីបានរកឃើញថាសំណាកចំនួន ២២ ក្នុងចំនោម ២៣ ដែល ប្រមូលបានក្នុងរយៈពេល ១ សប្តាហ៍គឺ B.1.351 ដែលមិនបានរកឃើញនៅក្នុងគំរូសំណាកចំនួន ២៤៥ ដែលបានប្រមូលពីមុនមកឡើយ។
ការរកឃើញនេះកើតឡើងស្របពេលជាមួយនឹងការកើនឡើងនៃការរកឃើញអ្នកឆ្លងកូវីដ១៩ នៅក្នុង ប្រទេសហ្សំប៊ី។