ដោយ វេជ្ជ ងួន សេរ័ត្ន
វាជារឿងធម្មតាទេដែលមេរោគអាចផ្លាស់ប្តូររូបរាងបាន។ រឿងនេះកើតឡើងដោយ ធម្មជាតិនៅពេល ដែលវីរុស ឆ្លងហើយចាប់ផ្តើមបំបែកកូនចៅនៅក្នុងកោសិកាមនុស្ស។
វីរុសទាំងអស់មានផ្ទុកសារធាតុហ្សែនក្នុងទម្រង់ជា RNA ឬ DNA ។ ការផ្លាស់ប្តូរឬបម្រែបម្រួល នៅក្នុងហ្សែននេះកើតឡើងក្នុងអត្រាខុសគ្នាអាស្រ័យលើប្រភេទវីរុស។
អត្រានៃការផ្លាស់ប្តូររូបរាង ខ្ពស់ជាងនៅក្នុងវីរុស RNA បើប្រៀបធៀបនឹង វីរុស DNA ។
វីរុស RNA ចំនួនពីរដែលមានអត្រាផ្លាស់ប្តូរខ្ពស់ដែលអ្នកប្រហែលជាបាធ្លាប់ដឹងនោះគឺ មេរោគអេដស៍ និងមេរោគជំងឺផ្តាសាយហៅថា Flu។
មេរោគកូវីដ១៩ ក៏ជាវីរុស RNA ដែរ ប៉ុន្តែជាទូទៅ វាផ្លាស់ប្តូររូបរាងយឺតជាងប្រភេទមេរោគវីរុស RNA ផ្សេងទៀត។