ដោយ វេជ្ជ ងួន សេរ័ត្ន
វីរុសជាទូទៅផ្លាស់ប្តូររូបរាងទៅតាមពេលវេលា។ នៅពេលរឿងនេះកើតឡើង វ៉ារ្យ៉ង់ថ្មីឬវីរុសរូបរាងថ្មី អាចនឹងកើតមានឡើង។ មេរោគ កូវីដ១៩ ក៏មានដំណើរការផ្លាស់ប្តូររូបរាង ដូចវីរុសដទៃទៀតដែរ។
នៅពេលដែលកាេរាតត្បាតនៃជំងឺកូវីដ១៩ កាន់តែ រាលដាល មេរោគកូវីដ១៩ រូបរាងថ្មី ត្រូវបានគេរក ឃើញនៅជុំវិញពិភពលោក។
មេរោគប្រភេទថ្មីដែលអ្នកប្រហែលជាធ្លាប់បានដឹងនៅក្នុងព័ត៌មានគឺ៖
-B.1.1.7 ត្រូវបានគេរកឃើញជាលើកដំបូងនៅចក្រភពអង់គ្លេស
-B.3.351 ត្រូវបានគេរកឃើញជាលើកដំបូងនៅអាហ្វ្រិកខាងត្បូង
-P.1 ត្រូវបានគេមើលឃើញដំបូងនៅប្រេស៊ីល
បន្ថែមពីលើទាំងនេះក៏មានប្រភេទបម្រែបម្រួលផ្សេងទៀតដែលកំពុងចរាចរផងដែរ។ ដោយហេតុថាវាបាន លេចចេញមកថ្មីៗពេកនោះ វាក៏មានប្រភេទថ្មីជាច្រើនទៀត ដែល អ្នកវិទ្យាសាស្ត្រ នៅតែមិនទាន់ ដឹង ច្បាស់នៅឡើយដូចជា៖
-ថាតើវារីករាលដាលពាសពេញពិភពលោកដល់កម្រិតណា
-ថាតើ ជំងឺដែលពួកវាបង្កឡើងនោះមានភាពខុសប្លែកពីមេរោគមុនឬយ៉ាងណា
-តើផលប៉ះពាល់នៃការផ្លាស់ប្តូររបស់វាអាចមានអ្វីខ្លះលើ ការធ្វើតេស្ត រកមេរោគ ការព្យាបាល និងវ៉ាក់សាំងដែលមានស្រាប់
នៅក្នុងអត្ថបទនេះយើងនឹងពិនិត្យមើលនូវអ្វីដែលយើងដឹងរហូតមកដល់ពេលនេះអំពីប្រភេទមេរោគថ្មីៗ និង ផលប៉ះពាល់របស់វាទៅលើវ៉ាក់សាំងនាពេលបច្ចុប្បន្ន។
តើវាជារឿងធម្មតាទេដែលមេរោគវីរុសកូវីដ១៩ធ្វើការផ្លាស់ប្តូររូបរាង?
វាជារឿងធម្មតាទេដែលមេរោគអាចផ្លាស់ប្តូររូបរាងបាន។ រឿងនេះកើតឡើងដោយ ធម្មជាតិនៅពេល ដែលវីរុស ឆ្លងហើយចាប់ផ្តើមបំបែកកូនចៅនៅក្នុងកោសិកាមនុស្ស។
វីរុសទាំងអស់មានផ្ទុកសារធាតុហ្សែនក្នុងទម្រង់ជា RNA ឬ DNA ។ ការផ្លាស់ប្តូរឬបម្រែបម្រួល នៅក្នុងហ្សែននេះកើតឡើងក្នុងអត្រាខុសគ្នាអាស្រ័យលើប្រភេទវីរុស។
អត្រានៃការផ្លាស់ប្តូររូបរាង ខ្ពស់ជាងនៅក្នុងវីរុស RNA បើប្រៀបធៀបនឹង វីរុស DNA ។
វីរុស RNA ចំនួនពីរដែលមានអត្រាផ្លាស់ប្តូរខ្ពស់ដែលអ្នកប្រហែលជាបាធ្លាប់ដឹងនោះគឺ មេរោគអេដស៍ និងមេរោគជំងឺផ្តាសាយហៅថា Flu។
មេរោគកូវីដ១៩ ក៏ជាវីរុស RNA ដែរ ប៉ុន្តែជាទូទៅ វាផ្លាស់ប្តូររូបរាងយឺតជាងប្រភេទមេរោគវីរុស RNA ផ្សេងទៀត។
តើការផ្លាស់ប្តូររូបរាងមេរោគកូវីដ១៩កើតឡើងយ៉ាងដូចម្តេច?
នៅពេលដែលវីរុសឆ្លងដល់កោសិការបស់មនុស្ស សារធាតុ ហ្សែនរបស់វាត្រូវតែចម្លង ដូច្នេះវាអាចត្រូវបាន បញ្ចូលទៅក្នុងមេរោគវីរុសថ្មី។ វីរុសថ្មីទាំងនេះនៅទីបំផុតត្រូវបានធ្វើដំណើរចេញ ពីកោសិការបស់មនុស្ស ហើយអាចបន្តឆ្លងទៅកោសិកាថ្មី។
វីរុសប្រើអង់ស៊ីមមួយហៅថាប៉ូលីមេរ៉ាស Polymerase ដើម្បីចម្លងសារធាតុហ្សែន របស់ពួកវីរុសទាំង នោះ។
ទោះយ៉ាងណាក៏ដោយ ប៉ូលីមេរ៉ាសមិនល្អឥតខ្ចោះនោះទេហើយពួកវាអាចមានកំហុស។ កំហុសទាំងនេះ អាចបណ្តាលឱ្យមានការផ្លាស់ប្តូរឬបម្រែបម្រួលរូបរាងរបស់មេរោគវីរុស។ ជាច្រើនដង ការផ្លាស់ប្តូរឬបម្រែ បម្រួលនេះ មិនបង្កអោយមានអ្វីកើតឡើងទេឬមានគ្រោះថ្នាក់ដល់វីរុស។ ប៉ុន្តែក្នុងករណីខ្លះ វាអាចជួយ ដល់វីរុស។
នៅពេលការផ្លាស់ប្តូរឬបម្រែបម្រួលមានលក្ខណះបំផ្លេចបំផ្លាញនោះ វាអាចប៉ះពាល់ ដល់ សមត្ថភាព របស់វីរុសក្នុងការឆ្លងឬបំបែកកូនចោគនៅក្នុងកោសិកាមនុស្ស។ ដោយសារតែពួកវា ដំណើរការមិនបានល្អ មេរោគថ្មីដែលដែលបានមកពីការបម្រែបម្រួល ដែលមានលក្ខណះបំផ្លេចបំផ្លាញ ច្រើនតែមិនអាច រស់បាន។
ទោះយ៉ាងណាក៏ដោយ ពេលខ្លះការផ្លាស់ប្តូរហ្សែនផ្តល់អត្ថប្រយោជន៍ដល់វីរុសដែលទើបនឹងបង្កើតថ្មី។ ប្រហែលជាវាអនុញ្ញាតឱ្យវីរុសចងភ្ជាប់យ៉ាងតឹងរឹងទៅនឹងកោសិកាមនុស្សឬជួយវាឱ្យរួចផុតពីប្រព័ន្ធភាពស៊ាំ។
នៅពេលរឿងនេះកើតឡើង ពួកមេរោគដែលមានរូបរាងថ្មីទាំងនេះអាចកាន់តែឆ្លងរាលដាល នៅក្នុង ចំណោមនុស្ស។ នេះជាអ្វីដែលយើងបានឃើញនាពេលថ្មីៗនេះជាមួយនឹងប្រភេទថ្មីមេរោគកូវីដ១៩ ។
តើយើងដឹងអ្វីខ្លះអំពីមេរោគប្រភេទថ្មីនៃកូវីដ១៩?
ឥឡូវសូមស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីមេរោគប្រភេទថ្មីដែលរីករាលដាលកាន់តែច្រើន។
យើងនឹងពិនិត្យមើលថាតើមេរោគប្រភេទថ្មីទាំងនេះមានដើមកំណើតចេញពីប្រទេសណាហើយថាតើវាមានអ្វីដែលខុសគ្នារវាងមេរោគទាំងនេះ។
ជាការពិត វាទំនងជាមានមេរោគប្រភេទថ្មី ដែលយើងមិនទាន់ដឹងនៅឡើយទេ។ បច្ចុប្បន្នអ្នកវិទ្យាសា ស្ត្រកំពុងខិតខំប្រឹងប្រែងដើម្បីរកឱ្យឃើញនិងកណត់លក្ខណៈមេរោគថ្មីទាំងនោះ។
B.1.1.7: មេរោគប្រភេទថ្មីចេញពីចក្រភពអង់គ្លេស សាហាវកម្រិតណា?
វាត្រូវបានកំណត់អត្តសញ្ញាណដំបូងបង្អស់នៅចក្រភពអង់គ្លេសនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២០។ បន្ទាប់មកវាត្រូវបានបញ្ជូនបន្តយ៉ាងឆាប់រហ័សហើយក្លាយជាការគំរាមកំហែងដ៏ខ្លាំងសម្រាប់ពិភពលោក។
មេរោគប្រភេទថ្មីនេះត្រូវបានគេរកឃើញនៅក្នុងប្រទេសយ៉ាងតិចចំនួន ៨០ ជុំវិញពិភពលោក រួមទាំងសហរដ្ឋអាមេរិកផងដែរ។
តើវាខុសគេយ៉ាងដូចម្តេច?
មេរោគប្រភេទថ្មី B.1.1.7 មានការផ្លាស់ប្តូរជាច្រើនដែលប៉ះពាល់ដល់ប្រូតេអ៊ីន។ ប្រូតេអ៊ីននេះ ត្រូវបានរកឃើញនៅលើផ្ទៃនៃវីរុស។ វាជាអ្វីដែលវីរុសប្រើដើម្បីភ្ជាប់និងចូលទៅក្នុង កោសិការនៅក្នុង ខ្លួនរបស់មនុស្ស។
មេរោគប្រភេទថ្មីនេះចម្លងកាន់តែលឿនពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ មន្រ្តី សុខភាព សាធារណៈ នៅសហរដ្ឋអាមេរិកកត់សម្គាល់ថា មេរោគប្រភេទថ្មីនេះ គឺមានការឆ្លងខ្លាំងប្រហែលជា ៥០ ភាគរយច្រើន ជាងមេរោគដើម។
គេមិនទាន់ដឹងច្បាស់នៅឡើយទេហេតុអ្វីបានជារឿងនេះកើតឡើងយ៉ាងដូច្នេះ។ ប៉ុន្តែវាអាចទៅរួចដែល ថាការបម្រែបម្រួលប្រូតេអ៊ីន ជួយមេរោគ B.1.1.7 ក្នុងការភ្ជាប់ខ្លួនទៅនឹងកោសិការបស់មនុស្ស។
លើសពីនេះទៀតការស្រាវជ្រាវមួយចំនួនបានរកឃើញថាមេរោគកូវីដ១៩ប្រភេទ B.1.1.7 ត្រូវបាន ផ្សារភ្ជាប់ជាមួយនឹងបរិមាណវីរុសខ្ពស់។ ការកើនឡើងនូវចំនួនវីរុសចំពោះមនុស្ស ដែលបាន ឆ្លង វីរុសនេះក៏អាចផ្តល់ភាពងាយស្រួលក្នុងការចម្លងទៅបុគ្គលផ្សេងទៀតដែរ។
ការចម្លងលឿនអាចមានផលប៉ះពាល់ធ្ងន់ធ្ងរ ព្រោះនៅពេលដែលវីរុសចម្លងលឿន ពេលនោះ មនុស្សកាន់តែច្រើន អាចធ្លាក់ខ្លួនឈឺ។ នេះអាចនាំឱ្យមានការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់កាន់តែច្រើន ដែលដាក់បន្ទុកធ្ងន់ លើប្រព័ន្ធថែទាំសុខភាព។
របាយការណ៍របស់អ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិកក៏បានបង្ហាញផងដែរថាអ្នកដែលឆ្លងមេរោគកូវីដ១៩ប្រភេទ B.1.1.7 មានការកើនឡើងហានិភ័យនៃការស្លាប់។ ទោះយ៉ាងណាក៏ដោយ ត្រូវការការស្រាវ ជ្រាវបន្ថែមដើម្បីស៊ើបអង្កេតការស្រាវជ្រាវនេះ។
B.1.351 មេរោគប្រភេទថ្មីចេញពីអាហ្វ្រិកខាងត្បូងសាហាវកម្រិតណា?
មេរោគប្រភេទថ្មីនេះត្រូវបានកំណត់អត្តសញ្ញាណដំបូងនៅអាហ្វ្រិកខាងត្បូងនៅដើមខែតុលាឆ្នាំ ២០២០ ។ ចាប់តាំងពីវាត្រូវបានគេរកឃើញមក មេរោគប្រភេទថ្មីនេះបានរាលដាល ដល់យ៉ាងហោចណាស់ ៤១ ប្រទេសនៅក្នុងពិភពលោក។
តើវាខុសគេយ៉ាងដូចម្តេច?
B.1.351 មានផ្ទុកនូវប្រូតេអ៊ីនដែលទទួលរងការបម្រែបម្រួលក្នុងមេរោគ B.1.1.7 ដែល ជាប្រភេទមេរោគ ថ្មីដែលត្រូវបានគេឃើញដំបូងនៅអង់គ្លេស។ ប៉ុន្តែ វាក៏មានប្រភេទប្រូតេអ៊ីនផ្សេងទៀតផងដែរ។
បច្ចុប្បន្ននេះមិនមានភ័ស្តុតាងបង្ហាញថា B.1.351 បណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរជាងមេរោគដើមឡើយ។ ការព្រួយបារម្ភចម្បងមួយចំពោះមេរោគប្រភេទថ្មីនេះគឺឥទ្ធិពលរបស់វាលើភាពស៊ាំ។
មានភ័ស្តុតាងមួយចំនួនបង្ហាញថាមេរោគប្រភេទថ្មី B.1.351 ប៉ះពាល់ដល់ អង្គបដិប្រាណ។
ការស្រាវជ្រាវឆ្នាំ ២០២១ បានរកឃើញថា មេរោគប្រភេទថ្មីនេះអាច គេចផុតពី អង្គបដិប្រាណឬអង់ទីគ័ររបស់បុគ្គលដែលធ្លាប់មានជំងឺកូវីដ ១៩ ។
អង់ទីករគឺជាប្រូតេអ៊ីនភាពស៊ាំសំខាន់ដែលអាចភ្ជាប់និងបន្សាបអ្នកឈ្លានពានមកពីខាងក្រៅដូចជាវីរុស។ វាត្រូវបានផលិតដើម្បីឆ្លើយតបទៅនឹងការឆ្លងធម្មជាតិឬការចាក់វ៉ាក់សាំង។
ដោយសារតែ B.1.351 អាចគេចផុតពីអង្គបដិប្រាណ ឬអង់ទីគ័រនោះ មនុស្សដែលធ្លាប់ឆ្លងវីរុស កូវីដ១៩ អាចឆ្លងវីរុសប្រភេទនថ្មីនៃមេរោគកូវីដ១៩នេះ ទោះបីជាពួកគេមានអភ័យស៊ាំនឹងមេរោគកូវីដ១៩ សេរុីមុនក្តី។
វាអាចទៅរួចផងដែរថាវ៉ាក់សាំងបច្ចុប្បន្នអាចនឹងមិនសូវមានប្រសិទ្ធភាពចំពោះមេរោគប្រភេទថ្មីនេះ។
B.3.351 ក៏អាចចម្លងលឿនជាងមុន។
ប្រភពពីការសិក្សានៅប្រទេសហ្សំប៊ីបានរកឃើញថាសំណាកចំនួន ២២ ក្នុងចំនោម ២៣ ដែល ប្រមូលបានក្នុងរយៈពេល ១ សប្តាហ៍គឺ B.1.351 ដែលមិនបានរកឃើញនៅក្នុងគំរូសំណាកចំនួន ២៤៥ ដែលបានប្រមូលពីមុនមកឡើយ។
ការរកឃើញនេះកើតឡើងស្របពេលជាមួយនឹងការកើនឡើងនៃការរកឃើញអ្នកឆ្លងកូវីដ១៩ នៅក្នុង ប្រទេសហ្សំប៊ី។
P.1: មេរោគកូវីដ១៩ ប្រភេទថ្មីមានប្រភពពីប្រេស៊ីលសាហាវកម្រិតណា?
P.1 ត្រូវបានគេរកឃើញដំបូងនៅដើមខែមករាឆ្នាំ ២០២១ នៅក្នុងអ្នកធ្វើដំណើរពី ប្រទេសប្រេស៊ីល ដែលត្រូវបានធ្វើតេសត្តនៅពេលចូលប្រទេសជប៉ុន។
វាត្រូវបានគេរកឃើញជាលើកដំបូងនៅសហរដ្ឋអាមេរិកនៅចុងខែមករាឆ្នាំ ២០២១។ ជាទូទៅគេ មិនសូវ ដឹងអំពីលម្ពិតអំពីមេរោគប្រភេទថ្មីច្រើនដូចមេរោគមុនៗឡើយ។
តើវាខុសគេយ៉ាងដូចម្តេច?
P.1 មានការបម្រែបម្រួលពិសេសដោយឡែក១៧ប្រភេទផ្សេងគ្នា។ ទាំងនេះរួមបញ្ចូលទាំង បម្រែបម្រូល ប្រូតេអ៊ីនមួយចំនួនដែលមាននៅក្នុងប្រភេទមេរោគថ្មីពីរមុនដែលត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូងក៏ដូចជាការបម្រែបម្រួលផ្សេងដទៃទៀត។
ដូចមេរោគប្រភេទថ្មីពីរផ្សេងទៀតដែរ មេរោគប្រភេទថ្មី P.1 មានលក្ខណះចម្លងរោគ ខ្លាំងជាង មេរោគ ដើម។ មេរោគប្រភេទថ្មីនេះ រកឃើញមានច្រើន នៅក្នុងសំណាកដែលត្រូវបានប្រមូល ក្នុងអំឡុងពេល មានការកើនឡើងកាលពីខែមករានៃឆ្នាំ ២០២១ នៃករណីកូវីដ ១៩ នៅទីក្រុង Manaus ប្រទេស ប្រេស៊ីល។ មេរោគប្រភេទថ្មីនេះមិនត្រូវបានរកឃើញឡើយនៅក្នុងសំណាកមុនៗ ។
ដោយសារតែ P.1 មានបម្រែបម្រួលខ្លះដូចគ្នានឹង B.1.351 នោះ វាអាចមានផលប៉ះពាល់លើ ភាពស៊ាំនិងប្រសិទ្ធភាពនៃវ៉ាក់សាំង។ មានភ័ស្តុតាងមួយចំនួនរួចហើយសម្រាប់រឿងនេះ។
សូមងាកមកមើលការឆ្លងកូវីដ១៩ ១៩ នៅទីក្រុងម៉ាណាស។
ការស្ទង់មតិអ្នកបរិច្ចាគឈាមនៅក្នុងទីក្រុងបានរកឃើញថាប្រជាជនប្រហែល ៧៦ ភាគរយបាន ឆ្លងវីរុស នេះហើយគិតត្រឹមខែតុលាឆ្នាំ ២០២០។ នេះមានន័យថា ថាបុគ្គលមួយចំនួន នៅក្នុងព្រឹត្តិការណ៍ ឆ្លងមេរោគខ្លាំងកាលពីខែមករាអាចមានការឆ្លងម្តងទៀតជាមួយមេរោគ P.1 ៕