ដោយ វេជ្ជ. ងួន សេរ័ត្ន
ផ្អែកលើអ្វីដែលយើងដឹងអំពីវ៉ាក់សាំងទាំងនេះ យើងមិនមាន ហេតុផលជាក់លាក់ណាមួយដើម្បីជឿជាក់ថាវានឹងមានហានិភ័យច្រើនជាងផលចំណេញបានមកពីការចាក់វ៉ាក់សាំងសម្រាប់ស្ត្រីមានផ្ទៃពោះនោះទេ។
ខណៈពេលដែលការមានផ្ទៃពោះធ្វើឱ្យស្ត្រីមានហានិភ័យខ្ពស់ក្នុងការកើតមានជំងឺកូវីដ១៩ធ្ងន់ធ្ងរនោះ មានទិន្នន័យតិចតួចណាស់ ដើម្បីវាយតម្លៃសុវត្ថិភាពវ៉ាក់សាំងចំពោះស្ត្រីមានផ្ទៃពោះ។
សម្រាប់ហេតុផលនេះស្ត្រីមានផ្ទៃពោះដែលមានហានិភ័យខ្ពស់នៃការប៉ះពាល់នឹងជំងឺកូវីដ១៩ (ឧទាហរណ៍ដូចជា បុគ្គលិក សុខាភិបាល) ឬអ្នកដែលមានជំងឺប្រចាំកាយស្រាប់ ដែលបន្ថែម ហានិភ័យនាំអោយជំងឺកាន់តែធ្ងន់ធ្ងរ អាចចាក់វ៉ាក់សាំង ដោយ ពិគ្រោះយោបល់ជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់ពួកគេ។
គេមិនទាន់ដឹងច្បាស់ថាតើវ៉ាក់សាំងកូវីដ១៩ អាចប្រើ ឬក៏មិនអាច ប្រើ បានចំពោះស្ត្រីកំពុងមានការបំបៅកូនដោយទឹកដោះ។ ដើម្បីកំណត់ សកម្មភាពល្អបំផុត អត្ថប្រយោជន៍នៃការលូតលាស់និង សុខភាព បានមកពី ការបំបៅកូនគួរតែត្រូវបានពិចារណារួម ជាមួយតម្រូវការព្យាបាលរបស់ម្តាយក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ។ អង្គការសុខភាពពិភពលោកមិនបានផ្តល់អនុសាសន៍ឱ្យបញ្ឈប់ការបំបៅកូនដោយទឹកដោះបន្ទាប់ពីការចាក់វ៉ាក់សាំងឡើយ។
ប្រភពឯកសារដើម: អង្គការសុខភាពពិភពលោក