ដោយ វេជ្ជ. ងួន សេរ័ត្ន
អ្នកជំនាញផ្នែកវេជ្ជសាស្រ្តអាចផ្តល់យោបល់ល្អបំផុតដល់បុគ្គលម្នាក់ៗថាតើពួកគេគួរតែទទួលវ៉ាក់សាំងកូវីដ១៩ឬទេ ។ ទោះយ៉ាងណាក៏ ដោយផ្អែកលើភស្តុតាងដែលមានស្រាប់មនុស្សដែលមានស្ថានភាពសុខភាពដូចខាងក្រោមគួរតែត្រូវបានគេដកចេញពីការចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីចៀសវាងផលប៉ះពាល់ដែលអាចកើតមាន។
១ ប្រសិនបើអ្នកមានប្រវតិ្តនៃប្រតិកម្មអាឡែស៊ីធ្ងន់ធ្ងរចំពោះគ្រឿង ផ្សំណាមួយនៃវ៉ាក់សាំងកូវីដ១៩
២ ប្រសិនបើអ្នកកំពុងឈឺឬកំពុងមានរោគសញ្ញាកូវីដ១៩។ ប៉ុន្តែអ្នកអាចចាក់វ៉ាក់សាំងបាន បន្ទាប់ពីរោគសញ្ញាទាំងនេះ បានបាត់អស់ទៅវិញ។
ការស្រាវជ្រាវបន្ថែមគឺចាំបាច់ដើម្បីកំណត់ពីសុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ១៩ ផ្សេងៗគ្នានៅក្នុងក្រុមប្រជាជនជាក់លាក់។ បន្ថែមលើអនុសាសន៍ទូទៅខាងលើ វ៉ាក់សាំងនីមួយៗអាចមាន ការពិចារណាដោយឡែកៗសម្រាប់ប្រជាជនដោយឡែកៗពីគ្នានិងស្ថានភាពសុខភាពផ្សេងៗ។
ប្រភពឯកសារដើម: អង្គការសុខភាពពិភពលោក