ដោយ វេជ្ជ. ងួន សេរ័ត្ន
ខណៈពេលដែលវ៉ាក់សាំងកូវីដ១៩ ជាច្រើនហាក់ដូច ជាមាន ប្រសិទ្ធិភាពខ្ពស់ប៉ុន្តែមិនមានវ៉ាក់សាំងការពារ ១០០% ទេ។ ជាលទ្ធផលវាអាចមានភាគរយតិចតួចនៃមនុស្សដែលមិនបានបង្កើតកងទ័ពការពារដូចដែលបានរំពឹងទុកបន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ១៩ ។
បន្ថែមលើលក្ខណៈជាក់លាក់របស់វ៉ាក់សាំង កត្តាជាច្រើនដូចជា អាយុរបស់មនុស្ស ស្ថានភាពសុខភាព របស់ពួកគេ ឬការប៉ះពាល់ ទៅនឹង កូវីដ១៩ អាចជះឥទ្ធិពលដល់ប្រសិទ្ធភាពនៃវ៉ាក់សាំង។ យើងក៏មិន ទាន់ដឹងថាតើភាពស៊ាំបានមកកពីវ៉ាក់សាំងការពារកូវីដ១៩ នឹងមាន រយៈពេលប៉ុន្មានដែរ។ នោះហើយជាមូលហេតុមួយដែល ទោះបី ជាវ៉ាក់សាំង កូវីដ១៩ ត្រូវបានផលិតចេញប្រើប្រាស់ ក៏ដោយ យើងត្រូវតែ បន្តអនុវត្តរាល់វិធានការសុខភាពសាធារណៈដូចជា ការរក្សា គម្លាតសង្គម ពាក់ម៉ាស និងការលាងដៃ។
ប្រភពឯកសារដើម: អង្គការសុខភាពពិភពលោក