ដោយ វេជ្ជ. ងួន សេរ័ត្ន
ដូចគ្នានឹងវ៉ាក់សាំងនានាដែរ គេចាំបាច់ក្នុងការត្រួតពិនិត្យយ៉ាងដិត ដល់នូវសុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ១៩ បន្ទាប់ពី មានការចាក់វ៉ាក់សាំង។
ប្រសិនបើបញ្ហាត្រូវបានរាយការណ៍បន្ទាប់ពីការចាក់វ៉ាក់សាំង ការស៊ើប អង្កេតហ្មត់ចត់គួរតែធ្វើឡើង។ ក្នុងអំឡុងពេលនៃការស៊ើបអង្កេត ទាំងនេះ វាកម្រមានណាស់ដែលបញ្ហាសុខភាពត្រូវបាន រកឃើញ ថាបណ្តាលមកពីវ៉ាក់សាំងខ្លួនឯង។
ព្រឹត្តិការណ៍មិនល្អភាគច្រើនត្រូវបានគេរកឃើញថាជាការចៃដន្យហើយអាចមិនទាក់ទងនឹងការចាក់វ៉ាក់សាំង។ ពេលខ្លះ វាទាក់ទងនឹង របៀបដែលវ៉ាក់សាំងត្រូវបានរក្សាទុក ដឹកជញ្ជូន ឬគ្រប់គ្រង។ កំហុសបែបនេះអាចលុបបំបាត់បានដោយការបណ្តុះបណ្តាលបុគ្គលិកសុខភាពកាន់តែប្រសើរនិងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់។
ក្នុងករណីដ៏កម្របំផុតដែលមានការសង្ស័យថាមានប្រតិកម្មមិនល្អ វ៉ាក់សាំងអាចត្រូវបានផ្អាកពីការប្រើប្រាស់។
ការស៊ើបអង្កេតបន្ថែមនឹងធ្វើឡើងដើម្បីកំណត់ថាតើមានមូលហេតុអ្វីពិតប្រាកដហើយវិធានការកែតម្រូវនឹងត្រូវធ្វើឡើង។ អង្គការសុខភាព ពិភពលោកធ្វើការជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង មន្រ្តីសុខាភិបាល និងដៃគូដទៃទៀតដើម្បីតាមដានរាល់បញ្ហាសុវត្ថិភាពនិងផលប៉ះពាល់ដែលអាចកើតមាន។
ប្រភពឯកសារដើម: អង្គការសុខភាពពិភពលោក