Join with Health.com.kh on Telegram

រាជធានី​ភ្នំពេញ ៖ ក្រសួង​សុខា​បាល​នៅ​ថ្ងៃ​ទី​៩ មេ​សា ឆ្នាំ​២០២១​បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​បន្ថែមចំនួន​៥៧៦​នាក់ ខណៈ​បាន​ព្យាបាល​អ្នក​ឆ្លង​ជា​សះស្បើយ​ចំនួន​៧០​នាក់ ។

ក្រសួង​បន្ត​ថា អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​នេះ​ពាក់​ព័​ន្ធឹ​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ​ទាំងអស់ និង​អ្នក​ព្យាបាល​ជា​សះស្បើយ​ចំនួន​៧០​នាក់ ជា​អ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហ​គម៍២០កុម្ភៈ។

ក្រសួង​បញ្ជាក់​ថា រក​ឃើញ​អ្នក​ឆ្លង​ថ្មីនេះគឺ សហគមន៍​ទាំង​អស់និង​ជា​សះស្បើយ ៧០​នាក់​។​អ្នក​ឆ្លង​ថ្មី​មាននៅ​រាជ​ធា​ភ្នំពេញ ៥៤៤នាក់​ខេត្ត​ព្រះ​សីហ​នុ ១២​នាក់​ខេត្ត កណ្ដាល ១​នាក់​ ខេ​ត្ត​ស្វាយ​រៀង ១៦​នាក់ ខេត្តកំពង់ចាម ១​នាក់ ។

ក្រសួង​ថា គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២១ អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​សរុប​៣៦០៤នាក់ អ្នកជា​សះស្បើយ​១៩៨៤ នាក់ អ្នក​កំពុង​ព្យាបាល​១៥៩១ នាក់ នឹង អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​មាន​ចំនួន​២៤​នាក់ ៕