រាជធានី​ភ្នំពេញ ៖ ក្រសួង​សុខា​បាល​នៅ​ថ្ងៃ​ទី​៨ មេ​សា ឆ្នាំ​២០២១​បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​បន្ថែមចំនួន​១១៣​នាក់ ខណៈ​បាន​ព្យាបាល​អ្នក​ឆ្លង​ជា​សះស្បើយ​ចំនួន​៩០​នាក់ ។

ក្រសួង​បន្ត​ថា អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​នេះ​ពាក់​ព័​ន្ធឹ​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ​ទាំងអស់ និង​អ្នក​ព្យាបាល​ជា​សះស្បើយ​ចំនួន​៨៨​នាក់ ជា​អ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហ​គម៍ និង​២​នាក់​ជា​អ្នកដំណើរ​មក​ពី​ក្រៅប្រទេស ។

ក្រសួង​បញ្ជាក់​ថា រក​ឃើញ​អ្នក​ឆ្លង​ថ្មី ១១៣​នាក់​ទៀត (​សហគមន៍​ទាំង​១១៣​នាក់​) និង​ជា​សះស្បើយ ៩០​នាក់​។​អ្នក​ឆ្លង​ថ្មី​មាននៅ​រាជ​ធា​ភ្នំពេញ ១០៣​នាក់​ខេត្ត​ព្រះ​សីហ​នុ ៣​នាក់​ខេត្ត កណ្ដាល ៣​នាក់​ខឹ​ត្ត​ស្វាយ​រៀង ៣​នាក់ ខេត្តកំពត​១​នាក់ ។

ក្រសួង​ថា គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២១ អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​សរុប​៣០២៨​នាក់ អ្នកជា​សះស្បើយ​១៩១៤ នាក់ អ្នក​កំពុង​ព្យាបាល​១០៨៥ នាក់ នឹង អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​មាន​ចំនួន​២៤​នាក់ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង