ទារកដែលប្រសូត្រមុនពេលកំណត់ ទាមទារការថែទាំជាពិសេស ជាងក្មេងធម្មតា។
ពេលកើតភ្លាម
– ការពារទារកពីការឆ្លងមេរោគនានា ដូច្នេះ អ្នកម្តាយ ឬសមាជិកគ្រួសារទាំងអស់ ត្រូវតែលាងសម្អាតដៃ មុនពេលចាប់កាន់ទារក។
– ទារកត្រូវការកម្តៅល្មម ដូច្នេះ ពេលកើតមកភ្លាម ត្រូវជូតឲ្យស្ងួតល្អ ហើយយកទៅដាក់ លើដើមទ្រូងម្តាយ ដើម្បីបៅទឹកដោះ។ ប្រសិនបើគេដកដង្ហើមបានធម្មតា គួរតែទុកគេឲ្យនៅលើទ្រូងម្តាយយូរបន្តិច។
– ប្រសិនបើទារក មិនអាចដកដង្ហើមដូចធម្មតាទេ គ្រូពេទ្យនឹងយកគេទៅដាក់ នៅក្នុងបន្ទប់ពិសេសមួយ ដើម្បីសង្រ្គោះ និងតាមដាន រហូតដល់គេអាចដកដង្ហើម បានដោយខ្លួនឯង។ យ៉ាងណាក្តី ឪពុកម្តាយមិនគួរព្រួយបារម្ភពេកឡើយ ត្រូវថែទាំសុខភាពខ្លួនឯងផង។
– ទឹកដោះម្តាយ ជាសារធាតុចាំបាច់ និងសំខាន់បំផុត សម្រាប់ទារកកើតមុនកំណត់។ ប្រសិនបើអាច ម្តាយគួរបំបៅកូន ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ពេលត្រឡប់ទៅផ្ទះវិញ
១. កំណត់ការសួរសុខទុក្ខ មានន័យថា ទុកឲ្យទារកនៅស្ងប់ស្ងាត់ ហាមប៉ះពាល់ផ្តេសផ្តាស
២. ត្រូវមានអនាម័យ ហើយស្អាតជានិច្ច
៣. កុំនាំកូន ចេញដើរខាងក្រៅ
៤. ព្យាយាមឲ្យកូនបៅទឹកដោះម្តាយ៕