រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីបន្ថែមចំនួន៦៣នាក់ ខណៈព្យាបាលជាសះស្បើយរហូតដល់៩៤នាក់ ។
ក្រសួងបានលើកឡើងថា អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦៣នាក់ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់ និងភាគច្រើនជាអ្នកឆ្លងនោះ គឺនៅខេត្តស្វាយវៀង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ជាដើម ។ ចំណែកអ្នកព្យាបាលជាសះស្បើយចំនួន៩៤នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ទាំងអស់ ។
ក្រសួងបានឲ្យដឹងទៀតថា អ្នកដែលឆ្លងក៏មានកុមារីជនជាតិខ្មែរម្នាក់ អាយុ៨ឆ្នាំ រស់នៅខេត្តស្វាវៀង ផងដែរ ។ ក្រសួងបានបញ្ជាក់ថារកឃើញអ្នកឆ្លងថ្មី ៦៣នាក់ទៀត ចេញពីព្រឹត្តិការណ៍ សហគមន៍ទាំង ៦៣នាក់ និងជាសះស្បើយ៩៤នាក់ ។
អ្នកឆ្លងជំងឺកូវីដ១៩នៅរាជធានី ភ្នំពេញ៣០នាក់ ខេត្តស្វាយរៀង ២២នាក់ ខេត្តព្រះសីហនុ ៦នាក់ ខេត្តកណ្ដាល ១នាក់ ខេត្តព្រៃវែង១នាក់ ខេត្តកោះកុង១នាក់ ខេត្តកំពង់ឆ្នាំង ១នាក់ ។
ក្រសួងបានលើកឡើងថា គិតត្រឹមព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១អ្នកឆ្លងជំងឺកូវីដ១៩សរុបនៅទូទាំងប្រទេសមានចំនួន២៧៥២ នាក់ អ្នកព្យាបាលជាសះស្បើយមានចំនួន១៧៤៧ នាក់ និងអ្នកកំពុងព្យាបាលចំនួន ៩៧៩ នាក់ – និងអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នេះមានចំនួន២១ នាក់៕