Join with Health.com.kh on Telegram

តែ ត្រូវបានគេជឿជាក់ថា អាចនាំសំណាង ធ្វើឲ្យអារម្មណ៍ស្ងប់ និងឆ្លាតវៃ។

ប្រភេទតែចិន
តែចិន មានច្រើនប្រភេទ ដូចជា តែបៃតង តែក្រហម តែអ៊ូឡុង តែស និងតែលឿងជាដើម។

ហេតុអ្វីគេផឹកតែ?
តែត្រូវបានគេញ៉ាំ ដើម្បីបំបាត់ការស្រេកទឹក។

រសជាតិរបស់តែ
គុណភាពរបស់តែ ត្រូវបានគេចាត់ថ្នាក់ តាមរយៈពណ៌ ក្លិន និងរសជាតិ។ ក្រៅពីនេះ អ្នកត្រូវចេះឆុង ទើបមានរសជាតិឆ្ងាញ់ ពីព្រោះ វាត្រូវការកំណត់បរិមាណទឹក និងស្លឹកតែ។ យ៉ាងណាមិញ អ្នកគួរតែជាមនុស្សចូលចិត្តតែ ឬចេះផឹកតែ ទើបអាចវិនិច្ឆ័យបានថាតើ តែនោះល្អ ឬក៏អត់។

សិល្បៈនៃការញ៉ាំតែ
ពេលញ៉ាំតែ អ្នកគួរតែផ្តោតអារម្មណ៍ ទៅលើបរិយាស បរិស្ថាន តន្ត្រី របៀបឆុង និងមនុស្សជុំវិញខ្លួន។

សារៈប្រយោជន៍ នៃការទទួលទានតែ
ការញ៉ាំតែ ធ្វើឲ្យអ្នកស្រស់ស្រាយ មានអារម្មណ៍ល្អ បញ្ចេញជាតិពុល និងជួយសម្រកទម្ងន់៕