រោគសញ្ញាសំខាន់បំផុត នៃការរលូតកូនគឺ ការហូរឈាមតាមទ្វារមាស រួមជាមួយនឹងការឈឺចុកចាប់ នៅផ្នែកខាងក្រោមនៃពោះរបស់អ្នក។

ប្រសិនបើអ្នកស្រាប់តែហូរឈាម សូមទាក់ទៅកាន់ឆ្មប ឬគ្រូពេទ្យរបស់អ្នកជាបន្ទាន់។

ទោះបីជាយ៉ាងណា អ្នកគួរតែចងចាំថា ការហូរឈាមបន្តិចបន្តួច អំឡុងពេលមានផ្ទៃពោះ នៅត្រីមាសដំបូង អាចជារឿងធម្មតានោះទេ ហើយក៏មិនមែនមានន័យថា អ្នករលូតកូនដែរ។

យើងអាចការពារ ការរលូតកូនបានដែរឬទេ?
ភាគច្រើន ការរលូតកូន មិនអាចការពារបាននោះទេ។ ខណៈពេលដែលស្ត្រីមួយចំនួន អាចរលូតកូនច្រើនជាងបីដងនោះ ក៏មានស្ត្រីមួយចំនួនទៀត អាចថែរក្សាទារករបស់គេ ឲ្យនៅរស់រានមានជីវិត ដោយការព្យាបាល និងថែទាំជាពិសេសផងដែរ។

ទោះបីជាយ៉ាងណា មានរឿងជាច្រើន ដែលអ្នកអាចធ្វើបាន ដើម្បីកាត់បន្ថយការប្រឈមមុខ នឹងការរលូតកូន ដូចជា ៖

– ចៀសវាងការជក់បារី
– បញ្ឈប់ការផឹកស្រា
– ប្រើប្រាស់ថ្នាំដោយមានវេជ្ជបញ្ជាត្រឹមត្រូវ
– ធ្វើឲ្យខ្លួនមានសុខភាពល្អ
– ញ៉ាំថ្នាំគ្រាប់វីតាមីនបន្ថែម
– ហាត់ប្រាណ៕