គ្រប់គ្រងជាតិស្ករ នៅក្នុងឈាម
ដើមចេក មានជាតិស្ករទាប ដូច្នេះ វាពិតជាល្អ សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម។
កម្ចាត់មេរោគ
ជាតិប៉ូតាស្យូម និងវីតាមីន ដែលមាននៅក្នុងដើមចេក អាចកាត់បន្ថយ និងព្យាបាលរោគសញ្ញា នៃការឆ្លងមេរោគប្រព័ន្ធទឹកមូត្រ។
កាត់បន្ថយជាតិពុល
ដូចគ្នានឹងទឹកបន្លែ និងផ្លែឈើមួយចំនួនផងដែរ ទឹកដើមចេក អាចសម្អាត និងច្រោះជាតិពុលបានមួយកម្រិតដែរ។
បន្ថយជាតិអាស៊ីត
ពេលពោះទរទេ បើអ្នកញ៉ាំទឹកដើមចេក ជារៀងរាល់ព្រឹក ជាតិអាស៊ីត អាចនឹងត្រូវបានកាត់បន្ថយ។
ជួយក្រពះពោះវៀន
មិនខុសពីផ្លែទេ ដើមចេក ក៏អាចជួយដល់ ប្រព័ន្ធរំលាយអាហារ ដោយសារតែជាតិសរសៃរបស់វាផងដែរ៕