រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីបន្ថែមចំនួន៣៧នាក់ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈទាំងអស់ និងជាសះស្បើយមាន១៩នាក់ ។
ក្រសួងសុខាភិបាលបានឲ្យដឹងទៀតថា អ្នកដែលឆ្លងសុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ភាគច្រើនជាជនជាតិចិន និនជនជាតិខ្មែរ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ។
ចំណែកអ្នកព្យាបាលជាសះស្បើយចំនួន១៩នាក់ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។
សូមជម្រាបថា កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបនៅទូទាំងប្រទេសចំនួន១៥៧៨នាក់ អ្នកព្យាបាលជាសះស្បើយចំនួន៩១៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន៦៥៨នាក់ ស្លាប់១នាក់ ។
ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវហើយអំពាវនាវទៀត ឲ្យប្រជាពលរដ្ឋគោរពវិធានការសុខាភិបាលពិសេស«៣កុំ និង៣ការពារ» ៕