រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី១៨ ខែមិនានេះថា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីបន្ថែមចំនួន៣៦នាក់ និងបានព្យាបាលជាសះស្បើយចំនួន៥៨នាក់ ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី៣៦នាក់ ក្នុងនោះ៣៥នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ និង១នាក់ជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស ។ ក្នុងនោះភាគច្រើនអ្នកឆ្លងនៅខេត្តកណ្តាល និងនៅរាជធានីភ្នំពេញ ។
ចំណែកអ្នកជាសះស្បើយចំនួន៥៨នាក់ មាន៥៤នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន័២០កុម្ភៈ និង៤នាក់ជាអ្នកដំណើរ ។
អ្នកដែលឆ្លងភាគច្រើននៅខេត្តកណ្ដាល ចំនួន២១នាក់ និងភ្នំពេញ ១៤នាក់ ។ ក្រសួងបានបន្តថា គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ១៩ទូទាំងប្រទេសសរុប១៥៤១ នាក់ អ្នកព្យាបាលជាសះស្បើយចំនួន៨៩៨ នាក់ អ្នកកំពុងព្យាបាល៦៤០ នាក់និងអ្នកស្លាប់១ នាក់៕