រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី១៦ មីនា ឆ្នាំ២០២១ថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីបន្ថែមចំនួន១០៥នាក់ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ និងបានព្យាបាលជាសះស្បើយ៨៨នាក់ ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកឆ្លងជំងឺកូវីដ១៩ភាគីច្រើនជាជនជាតិចិន និងវៀតណាមនៅស្រុកកោះធំខេត្តកណ្តោលចំនួន៦៤នាក់ ក្រៅពីនេះនៅរាជធានីភ្នំពរញ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តព្រៃវែងនិងខេត្តមួយចំនួនទៀត។
ចំណែកអ្នកដែលព្យាបាលជាសះស្បើយចំនួន៨៨នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ភាគីច្រើននៅរាជធានីភ្នំពេញ។
សូមជម្រាបថាមកដល់ថ្ងៃទី១៦ មីនា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន១៤៣០នាក់ អ្នកព្យាបាលជាសះស្បើយចំនួន៨១៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន៦០៩នាក់ ស្លាប់ចំនួន១នាក់ ៕