រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាស ដំណឹងល្អនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ថា បានព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ជាសះស្បើយចំនួន៨៣នាក់ ខណៈរកឃើញអ្នកឆ្លងមាន ២០នាក់ប៉ុណ្ណោះ ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកដែលរកឃើញឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២០នាក់ មានចំនួន១៨នាក់ បានឆ្លងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និង១នាក់ជាអ្នកដំណើរមកពីក្រៅប្រទេស និង១នាក់ជាពលរដ្ឋមកពីប្រទេសថៃ ។
អ្នកឆ្លងកូវីដ១៩ថ្មី ចំនួន១៨នាក់នោះភាគីច្រើន គឺជាអ្នកស្នាក់នៅក្នុងរាជធានីភ្នំពេញ ។ ចំណែកអ្នកជាសះស្បើយ៨៣នាក់ ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួន១១នាក់ជាអ្នកដំណើរចូលមកកម្ពុជា មិនមែនជាពលករខ្មែរមកពីប្រទេសថៃនោះទេ ។ ហើយចំនួន៧២នាក់ ជាអ្នកប៉ះពាល់នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។ ភាគីច្រើនអ្នកដែលជាសះស្បើយជាជនជាតិចិន នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។
អ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍សរុបកើនដល់ ៨១០នាក់ ធ្វើឲ្យអ្នកឆ្លងសរុបនៅទូទាំងប្រទេសសរុប ១៣២៥នាក់ និងអ្នកកំពុងសម្រាកព្យាបាល ជាសះស្បើយចំនួន៥៩២នាក់ និងអ្នកព្យាបាលជាសះស្បើយចំនួន៧៣០នាក់ និងស្លាប់១នាក់ ៕