រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះថា អ្នកកើតជំងឺកូវីដ១៩ ម្នាក់ដែលសម្រាកនៅមន្ទីរពេទ្យរុស្ស៉ី បានស្លាប់ ដោយសារកូវីដ១៩ ។

បុរសខាងលើ ដែលស្លាប់ដោយសារកូវីដ១៩ មានអាយុ៥០ឆ្នាំ មានទីលំនៅ នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលគាត់ក្លាយជាអ្នកជំងឺដំបូងគេបង្អស់ដែលស្លាប់ដោយកូវីដ១៩ នៅកម្ពុជា ។
សូមប្រុងប្រយ័ត្នបងប្អូន នេះជាករណីស្លា.ប់លើកទី១ នៅកម្ពុជា ដែលបានស្លា.ប់ដោយសារជំងឺកូវីដ-១៩ នៅកម្ពុជា ។
សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមគោរព និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជាការរៀបចំរបស់រដ្ឋបាលខេត្ត ។
សូមកុំអោយខ្លួនអ្នកក្លាយជាជនរងគ្រោះ ដោយសារកូវីដ-១៩ បើគ្មានការចាំបាច់កុំចាកចេញពីផ្ទះ ។ ដោយឡែកចំពោះបងប្អូន ដែលដឹងថាខ្លួនមានជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកមាន វិជ្ជមានកូវីដ-១៩ សូមមកទទួលការធ្វើតេស្ដជាបន្ទាន់ ៕