គ្រប់ពេល​ដែល​ខ្ញុំ មាន​អាកា​រៈ​ឈឺពោះ មុន​ពេល​មក​រដូវ ខ្ញុំ​តែងតែ​ត្រូវ​បាន​គ្រូពេទ្យ ណែនាំ​ឲ្យ​បង្កើន​ការ​ញ៉ាំ​បន្លែ​ពណ៌​បៃតង និង​កាត់​បន្ថយ​ការ​ញ៉ាំ​របស់​ហឺរ និង​របស់​ផ្អាប់​។ ហើយ​ខ្ញុំ​ឆ្ងល់​ណាស់​ថា តើ​វា​ធ្វើ​ឲ្យ​ខ្ញុំ មាន​សុខភាព​ល្អ​វិញ ដូច​ម្តេចទៅ?

គន្លឹះ​ដ៏​សំខាន់​មួយ សម្រាប់​ការ​ឈឺពោះ​ធ្ងន់ធ្ងរ ក្នុង​ពេល​មក​រដូវ គឺ​ដោយសារ​តែ​មានការ​ស្ទះ ក្នុង​អាង​ត្រគាក​ដែល​ជា​ការ​ផ្លាស់​ប្តូរ​លំហូរ​ឈាម ដូច្នេះ​ហើយ វា​នឹង​ដាក់​សម្ពាធ​ខ្លាំង ក្នុង​សរសៃឈាម ស្បូន និង​ទ្វារមាស​។ បើសិនជា​អ្នក ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់ ក្នុង​ពេល​នេះ​ទេ លំហូរ​ឈាម​កាន់តែ​ថយ​ចុះ ដូច្នេះ​ហើយ ការ​ឈឺចាប់​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ​។ ថ្វីបើ​អ័រម៉ូន ដើរតួ​នាទី​ដ៏​សំខាន់​ក៏​ដោយ ក៏​ការ​ញ៉ាំ​អាហារ អាច​នឹង​ត្រូវការ​ធ្វើ​ជាមួយ​គ្នា ដើម្បី​គ្រប់គ្រង​ការ​ឈឺចាប់​។

តើ​ការ​ញ៉ាំ​បន្លែ​ពណ៌​បៃតង និង​ទឹក​ច្រើន ជួយ​អ្វី​បាន​ខ្លះទៅ?
បន្លែ​ពណ៌​បៃតង សម្បូរ​ជាតិ​សរសៃ អង់​ទី​អុក​ស៊ី​ដង់ និង​មាន​ជាតិ​ទឹក​ខ្ពស់ ដូច​ជា​ត្រសក់ ស្ពៃ​ស្ពី​ណា​ច ឬ​ឃឹ​ន​ឆាយ​ជាដើម​។ ជីវជាតិ​ទាំងនេះ មិន​ត្រឹមតែ​ជួយ​ពង្រឹង ដល់​លំហូរ​ឈាម តាម​រយៈ​ការ​បង្កើន ការ​បង្គ្រប់​ជាតិ​ទឹក ក្នុង​ខ្លួន​ប៉ុណ្ណោះ តែ​វា​ក៏​ជួយ​បំបាត់​ការ​ហើម ហើមពោះ ដែល​បណ្តាល​មក​ពី ការ​មក​រដូវ​ដែរ​។

បន្លែ​ពណ៌​បៃតង​មួយ​ចំនួន ដូច​ជា ប្រូ​ខូ​លី សម្បូរ​ជាតិ​កាល់ស្យូម​ណាស់ ដែល​អាច​ជួយ​បន្ធូរ​សាច់ដុំ ដូច្នេះ វា​ក៏​អាច​បំបាត់ ការ​ឈឺចាប់​ពេល​មក​រដូវ បាន​យ៉ាង​ល្អ​ដែរ​។ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ ចូរ​ញ៉ាំ​បន្លែ​ទាំងអស់ ជា​របៀប​ឡុកឡាក់​ចូល​គ្នា ឬ​ញ៉ាំ​ជា​ស៊ុប​ក៏​បាន​ដែរ​។ បើសិនជា​អ្នក កំពុង​តែ​ឈឺចាប់​ធ្ងន់ធ្ងរ​នោះ ចូរ​ប្រើប្រាស់​ទឹក​ក្តៅ​ស្អំ​សិន​ទៅ និង​បន្ត​ការ​ញ៉ាំ​អាហារ​ខាងលើ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង