មូលហេតុ​ភាគច្រើន​ដែល​បណ្តាល​អោយ​បុ​រល​ហៀរ​នោម​ដោយ​មិនដឹង​ខ្លួន មាន​ដូច​ជា ជំងឺ​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ខួរក្បាល​។​

បន្ទាប់​ពី​ការ​វះកាត់​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ឬ​ការ​វះកាត់​អ្វី​ផ្សេង​ទៀត​នៅ​លើ​ក្រពេញ​ប្រូ​ស្តា​ត ក៏​ជា​មូលហេតុ​ដែល​បង្ក​អោយទៅ​ជា​ជំងឺ​ហៀរ​នោម​ផង​ដែរ​។​ពេល​ខ្លះ វា​អាច​វិ​វត្ត​ដោយសារ​ប្លោក​នោម​មាន​សកម្មភាព​ខ្លាំង​ផង​ដែរ​។​

ការ​យល់​ដឹង​អំពី​មូលហេតុ​នេះ គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដើម្បី​ទទួលយក​ការ​ព្យាបាល​អោយ​បាន​ត្រឹមត្រូវ​ពី​គ្រូពេទ្យ​។​ការ​កាត់​បន្ថយ​ស្ត្រេ​ស អាច​ជួយ​នៅ​ក្នុង​ជំងឺ​ហៀរ​នោម​នេះ​បាន​។ ជីវិត​រស់នៅ​សម្រាប់​អ្នក​ដែល​ហៀរ​នោម​ដោយ​មិនដឹង​ខ្លួន គឺ​ពិបាក​ណាស់​។​

ការ​ធ្វើ​លំ​ហាត់ប្រាណ​ផ្លូវដង្ហើម ឬ​ការ​សមាធិ អាច​ជួយ​អ្នក​ក្នុង​ការ​ដោះស្រាយ​ជាមួយនឹង​រោគ​សញ្ញា​ទាំងនោះ​បាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង