អាហារ មិនត្រឹមតែបង្កើនចំណង់ផ្លូវភេទរបស់អ្នកទេ តែក៏អាចសម្លាប់វាបានដែរ។ តើអ្នកដឹងទេថា អាហារដែលកែច្នៃ និងអាហារសម្រន់ដែលអ្នកដាក់ចូលទៅក្នុងមាត់របស់អ្នក អាចជាអ្នកទទួលខុសត្រូវ ចំពោះការបន្ថយចំណង់ផ្លូវភេទរបស់អ្នក?
ដើម្បីដឹងថា ចំណីអាហារអ្វីដែលត្រូវជៀសវាង វាជាការសំខាន់ណាស់ ដែលត្រូវយល់ពីរបៀបដែលវាដំណើរការ ឬចម្អិន។ ចំណង់ផ្លូវភេទរបស់អ្នក គឺជាការបញ្ចូលគ្នានៃកត្តាជីវសាស្ត្រ វប្បធម៌ និងចិត្តសាស្ត្រជាច្រើន។
អាហារដែលបង្កើនកម្រិតអ័រម៉ូន testosterone អាចជួយលើកកម្ពស់ចំណង់ផ្លូវភេទរបស់មនុស្សប្រុស។ ប៉ុន្តែ អាហារដែលបង្កើនអ័រម៉ូនអឹស្ត្រូសែនអាចបង្កើនចំណង់ផ្លូវភេទរបស់ស្ត្រីនិងបន្ថយនូវអារម្មណ៍របស់បុរស។
អាហារខាងក្រោមនេះអាចមានឥទ្ធិពលលើតុល្យភាពនៃអ័រម៉ូនភេទក្នុងខ្លួនរបស់អ្នក និងអាចរំខានដល់មុខងាររបស់សរីរៈធម្មតា ដែលបណ្តាលឲ្យសម្ពាធឈាមកើនឡើង ហើយបង្អាក់អ្នកពីការចង់រួមភេទ។
១. ទឹកសុទ្ធដប ដែលមិនគ្រប់លក្ខណៈស្តង់ដឹង
២. អាហារកំប៉ុង ដែលមានជាតិប្រៃ ឬអំបិលច្រើន
៣. បន្លែដែលមានជាតិសរសៃខ្ពស់ខ្លាំងពេក
៤. កាហ្វេ
៥. នំប៉័ង (អ្នកដែលស្រឡាញ់នំប៉័ង អាចនឹងពិបាកក្នុងការរួមភេទ)
៦. ស្រា និងឱសថមួយចំនួន
៧. ដំឡូងបារាំងចៀន៕