គ្រុនផ្តាសាយ ជំងឺដែលងាយកើតជាទីបំផុត ជាពិសេស ទៅលើមនុស្សចាស់ អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ និងកុមារ។
បញ្ហាដែលគេច្រើនជួបប្រទះជាងគេ គឺការឈឺបំពង់ក រលាកច្រមុះ និងវបត្តិផ្លូវដង្ហើម។ ការអនុវត្តអនាម័យបានខ្ជាប់ខ្ជួន នឹងអាចការពារអ្នក ពីជំងឺនេះបាន ៖
១ . លាងដៃឲ្យស្អាត
វិធីសាស្រ្តដ៏មានប្រសិទ្ធភាព និងងាយស្រួលបំផុត ក្នុងការបង្ការជំងឺគ្រុនផ្តាសាយ គឺការសម្អាតដៃឲ្យបានស្អាត និងញឹកញាប់តាមដែលអាចធ្វើទៅបាន ពីព្រោះវាអាចកាត់បន្ថយមេរោគ និងបាក់តេរី ដែលបង្កជាជំងឺនេះបាន។
– ចូរលាងដៃនឹងសាប៊ូ ដោយត្រូវដុស ឲ្យបានគ្រប់កន្លែង ដូចជា ម្រាមដៃ គន្លាក់ដៃ ក្រចក និងបាតដៃ
– ជូតដៃឲ្យស្ងួត បន្ទាប់ពីលាងដៃរួច។
២. គ្របច្រមុះ និងមាត់របស់អ្នក
ចូរយកដៃបិទមាត់ និងច្រមុះ ពេលអ្នកក្អក ឬកណ្តាស់ ដើម្បីកាត់បន្ថយ ការចម្លងមេរោគ។
៣. នៅឲ្យឆ្ងាយពីទីប្រជុំជន
ជាការពិត ជំងឺផ្តាសាយ អាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត បានយ៉ាងងាយ ដូច្នេះ បើអ្នកមិនសូវស្រួលខ្លួន ចូរនៅឲ្យឆ្ងាយ ពីទីកន្លែងដែលមានមនុស្សច្រើនកកកុញ ដើម្បីកាត់បន្ថយ ការប្រឈមមុខ។
• ចូរលាងដៃរបស់អ្នក ក្រោយពីប៉ះពាល់របស់ ឬកន្លែង ដែលមានមនុស្សប៉ះពាល់ច្រើន ដូចជា ដៃទ្វារ ទ្វារបន្ទប់ទឹក បង្កាន់ដៃជណ្តើរ និងរទេះរុញក្នុងផ្សារទំនើបជាដើម។
• បើអ្នកមានអារម្មណ៍ថាឈឺហើយ អ្នកគួរតែសម្រាកនៅក្នុងផ្ទះ៕