ការដុះរោមមុខ សម្រាប់ស្ត្រីវាពិតជាមើលទៅអាក្រក់មើលខ្លាំងណាស់។ ការដុះរោមមុខខ្លាំង ឬច្រើនខុសពីធម្មតា អាចជាសញ្ញាព្រមាននៃលក្ខខណ្ឌសុខភាពណាមួយដែលអ្នកកំពុងមាន។
ស្ត្រីដែលផលិតអ័រម៉ូនតេស្តូស្តេរ៉ូនខ្ពស់ជាងកម្រិតធម្មតា អាចប៉ះពាល់ដល់វដ្តរដូវរបស់ពួកគេ ដែលជាហេតុនាំដុះសក់ រោម និងឡើងសាច់ដុំ។ មូលហេតុដទៃទៀតអាចមានដូចជាការលើសទម្ងន់ ការដុះដុំសាច់អូវ៉ែរ និងការប្រើថ្នាំពន្យារកំណើតជាដើម។
មូលហេតុទាំង ៦ ដែលធ្វើឲ្យស្ត្រីដុះរោមមុខច្រើន ៖
1. ពូជសាសន៍ ឬហ្សែន
2. ការផ្លាស់ប្តូរតុល្យភាពអ័រម៉ូន
3. ការប្រើឱសថមួយចំនួន
4. ភាពធាត់លើសទម្ងន់
5. ការប្រើថ្នាំពន្យារកំណើត
6. ដុះដុំសាច់។
ប្រសិនបើការដុះរោមលើមុខរបស់អ្នកហួសពីធម្មតា ហើយបណ្តាលឲ្យអ្នកមានអារម្មណ៍អៀនខ្មាស និងឈឺចាប់ខ្លាំង (នៅពេលដែលព្យាយាមបំបាត់វាហើយ វានៅតេដុះ) វាដល់ពេលដែលអ្នកត្រូវពិនិត្យមើលវាឲ្យបានច្បាស់ អំពីអ្វីដែលបណ្តាលឲ្យកើតបញ្ហានេះ។
កុំព្យាយាមព្យាបាល ឬប្រើប្រាស់ផលិតផលណាមួយ ដោយមិនបានប្រឹក្សាយោបល់ជាមួយគ្រូពេទ្យរបស់អ្នក៕