រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាស នៅថ្ងៃទី៤ ខែមីនា បានបញ្ជាក់ថាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីបន្ថែមចំនួន ៣១នាក់ទៀត ក្នុងនោះអ្នកឆ្លងពីព្រឹត្តិការណ៍សហគមន៍ចំនួន២៨នាក់ ខណៈព្យាបាលជាសះស្បើយចំនួន២នាក់ ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកដែលឆ្លងកូវីដ១៩ថ្មីបន្ថែមនេះ ភាគីច្រើនជាជនជាតិចិន នៅខេត្តព្រះសីហនុ និងជនជាតិខ្មែរ នៅក្នុងរាជធានីភ្នំពេញ ។ ចំណែកអ្នកដែលព្យាបាលជាសះស្បើយ២នាក់ ម្នាក់ជាជនជាតិខ្មែរ និងមួយនាក់ទៀត ជាជនជាតិចិន ដែលបានឆ្លងពីព្រឹត្តិត្តិការណ៍សហគមន៍២០ កុម្ភៈ ។
សូមជម្រាបថា ការរកឃើញ ៣១ករណីបន្ថែមទៀត ក្នុងនោះឆ្លងពីព្រឹត្តិការណ៍សហគមន៍ ២៨នាក់ ភាគច្រើនស្ថិតនៅខេត្តព្រះសីហនុ សុទ្ធតែជាជនជាតិខ្មែរ និងចិន ដែលជាអ្នកធ្វើដំណើរចូលកម្ពុជា ៣នាក់ ។
ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈកើនដល់៤០២នាក់ ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ នៅទូទាំងប្រទេសសរុប ៩០៩នាក់ និងអ្នកកំពុងសម្រាកព្យាបាល ៤២៥នាក់ ៕