រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២១​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី​ចំនួន​៣៤​នាក់ ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ​ទាំងអស់ និង​មាន​ករណី​ជា​សះស្បើយ​៤​នាក់​ផង​ដែរ ។

ក្រសួងសុខាភិបាល​ថា រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី ៣៤​នាក់​ខាងលើ ក្នុង​នោះ​សុទ្ធតែ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ ដោយ​ភាគច្រើន​ស្ថិត​នៅ​ភ្នំពេញ និង​ក្រុងព្រះសីហនុ ។

ក្រសួងសុខាភិបាល​បាន​បន្ត​ថា បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​៤​នាក់​ផង​ដែរ ដែល​៣​នាក់​ជា​អ្នកដំណើរ និង​ម្នាក់​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ ។

ករណី​អ្នក​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​កើន​ដល់ ៣៧៤​នាក់ ក្នុង​ចំណោម​អ្នក​ឆ្លង​សរុប ៨៧៨​នាក់ និង​អ្នក​សម្រាក​ព្យាបាល ៣៩៦​នាក់ ខណៈ​អ្នក​ព្យាបាល​ជា​សះស្បើយ​៤៨២​នាក់ ៕