ទឹកដោះម្តាយ អាចជួយឲ្យកូនលូតលាស់បានល្អ ហើយមានប្រាជ្ញាឆ្លាតវៃទៀតផង។
ការសិក្សាថ្មីមួយបានបង្ហាញថា ជាធម្មតា ទារកដែលកើតមុនថ្ងៃកំណត់ អាចនឹងជួបបញ្ហាសុខភាពជាច្រើន ជាពិសេស ការលូតលាស់ផ្នែកខួរក្បាល ហើយទឹកដោះម្តាយ ពិតជាអាចជួយពួកគេបាន។
អ្នកស្រាវជ្រាវបានថតស្កែន MRI ដើម្បីចាប់យក ការវិវត្តរបស់ខួរក្បាលកុមារ ហើយបានរកឃើញថា ខួរក្បាលកុមារដែលបៅដោះម្តាយ លូតលាស់បានល្អ។
ដូច្នេះ អ្នកម្តាយគ្រប់រូប គួរតែព្យាយាមបំបៅដោះកូន ឲ្យបានយ៉ាងតិចណាស់ ៦ ខែ ដើម្បីជួយឲ្យកុមារ មានសុខភាពល្អ រឹងមាំ និងឆ្លាត៕