Join with Health.com.kh on Telegram

ជំងឺ​៦​មុខ ដែល​ធ្វើ​អោយ​ឆ្អឹង​ពុក
តើ​អ្នក​កំពុង​តែ​ប្រឈម​មុខ​ទៅ​នឹង​ការ​បាត់បង់​ឆ្អឹង​របស់​អ្នក​ដោយសារ​តែ​ស្ថានភាព​សុខភាព​របស់​អ្នក​មែន​ទេ?
រូប​អ្នក​ប្រហែលជា​ដឹង​អំពី​កត្តា​ប្រឈម​ទៅ​នឹង​ជំងឺ​ពុក​ឆ្អឹង (osteoporosis) រួច​ទៅ​ហើយ ស្ត្រីភេទ​, អ្នក​ដែល​អស់​រដូវ (menopause), អ្នក​ជក់បារី ឬ អ្នក​ដែល​មាន​គ្រោងឆ្អឹង​ស្តើង គឺជា​មនុស្ស​ដែល​ងាយ​នឹង​ទទួល​រងគ្រោះថ្នាក់​នេះ​ជាទី​បំផុត​។ ប៉ុន្តែ តើ​អ្នក​មានបាន ដឹង​ដែរ​ឬទេ​ថា លក្ខណៈ​សុខភាព ឬ ក៏​ស្ថានភាព​ជំងឺ​របស់​អ្នកមួយ​ចំនួន អាច​បណ្តាល អោយ​មាន​បញ្ហា​ឆ្អឹង​ពុក និង បាត់បង់​ឆ្អឹង​បាន?

ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ចំណោម​ស្ថានភាព​ខាងក្រោម​នេះ​, ទោះបីជា​ដោយសារ ផល​ប៉ះពាល់ នៃ​ជំងឺ ឬ ក៏​ដោយសារ​តែ​ផល​ប៉ះពាល់​នានា​ដែល​បណ្តាល​មក​ពី​ការ​ព្យាបាល ជំងឺ ទាំងនោះ​ក៏​ដោយ​, អ្នក​ត្រូវ​តែ​ចាត់វិធានការ​ក្នុង​ការ​គ្រប់គ្រង​វា​អោយ​បាន​ល្អ​ប្រសើរ​, បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​ប្រឈម​មុខ​ទៅ​នឹង​កា​រវិ​វត្ត​ទៅ​រក​ជំងឺ​ពុក​ឆ្អឹង​ថែម​មួយ​កំរិត​ទៀត ។

ជំងឺ​ពុក​ឆ្អឹង និង ការ​បាក់​ឆ្អឹងខ្នង
តើ​អ្នកមាន​ធ្លាប់​ឈឺ​ខ្នង (back pain) និង ព្រួយបារម្ភ​អំពី​ការ​បាក់​ឆ្អឹងខ្នង (spinal fracture) ដែរ​ឬទេ? មនុស្ស​ជា​ច្រើន – ពិសេស អ្នក​ដែល​មាន​ជំងឺ​ពុក​ឆ្អឹង (osteoporosis) តែងតែ​មានការ​ឈឺចាប់​ទៅ​លើ​ខ្នង​យ៉ាងធ្ងន់ធ្ងរ ដោយសារ​តែ​ការ​បាក់​ឆ្អឹងខ្នង (spinal fracture) ។ ការ​បាក់​ឆ្អឹងខ្នង​អាច​បណ្តាល​អោយ​មានការ​ឈឺចាប់​ខ្លាំង​ខ្លាំ​ស្ទើរ​ទ្រាំ​មិន​បាន ។ វា​អាច​ធ្វើ​អោយ​ខ្នង​របស់​យើង​ខូច​ទ្រង់ទ្រាយ (disfigurement) និង មិន​អាច​កំរើក ឬ ធ្វើ​ចលនា​បាន​ឡើយ (immobility) ។

១. ជំងឺ​ទឹកនោមផ្អែម និង ជំងឺ​ពុក​ឆ្អឹង
អ្នក​វិទ្យាសាស្ត្រ​ក៏​នៅ​តែ​មិន​ទាន់​យល់​ពេញលេញ​ថា អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ ១ (type 1 diabetes) ទំនង​ហាក់ដូចជា​មាន​ឆ្អឹង​មិនសូវ​ហាប់​ណែន​ល្អ (lower bone density) ។
ការ​សិក្សា​បាន​បង្ហាញ​ថា មនុស្ស​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ១ មាន​ឆ្អឹង​មិនសូវ​រឹង​មាំ និង ការ​បង្កើត​ឆ្អឹង​ខ្សោយ​ជាង​ធម្មតា ។

លោក​វេជ្ជបណ្ឌិត Beatrice Edwards បាន​និយាយ​ថា “​វា​ហាក់ដូចជា កំរិត​ជាតិ​ស្ករ​ខ្ពស់​នៅ​ក្នុង​ឈាម (high blood sugar) អាច​កាត់​បន្ថយ​ការ​កកើត​ឆ្អឹង​អ​ញ្ចឹ​ង​, គ្រាន់តែ​ជាមួយនឹង steroids ប៉ុណ្ណោះ​” ។ ចាប់តាំងពី​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ១ វិ​វត្ត​ពី​កុមារភាព​មក​, នៅ​ពេល​ដែល​ខ្លួន​មនុស្ស​នៅ​តែ​ដុះ​ឆ្អឹង​ង (building bone), អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ ១ មួយ​ចំនួន​មិន​អាច​នឹង​មាន​ឳ​កាស​ឈាន​ទៅ​ដល់​ការ​លូតលាស់​របស់​ឆ្អឹង​នៅ​ដំណាក់កាល​ចុង​ក្រោយ​ឡើយ មាន​ន័យ​ថា ឆ្អឹង​មិន​អាច​ឈាន​ទៅ​ដល់​កំហាប់​ហាប់​ណែន​ចុង​ក្រោយ​បាន នោះ​ទេ ។
ទោះបីជា​ទម្រង់ ឬ រូបរាង​ឆ្អឹង​មិនសូវ​ជា​តូច​ជាង​ធម្មតា​ក៏​ដោយ​, ក៏​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ១ និង ប្រភេទ ២ មានការ​ប្រឈម​មុខ​ទៅ​នឹង​គ្រោះថ្នាក់​នៃ​ការ​បាក់បែក​ឆ្អឹង​ជាង​មនុស្ស​ធម្មតា​ដែរ ។

២. ជំងឺ​លើ​ស្បែក Lupus និង ជំងឺ​រលាក​សន្លាក់ឆ្អឹង
ក្មេង​ជំទង់​ជនជាតិ​អា​មេ​រិ​ក​ជិត ៣ លាន​នាក់​អាច​មាន​ជំងឺ​មួយ​ក្នុង​ចំណោម​ជំងឺ​លើ​ស្បែក Lupus ឬ ជំងឺ​រលាក​សន្លាក់ឆ្អឹង ។ ជំងឺ​ទាំង​ពីរ​នេះ គឺជា​លក្ខណៈ​ស៊ាំ​ទៅ​នឹង​មេរោគ​អ្វីមួយ (autoimmune conditions), ដែល​ធ្វើ​អោយ​ខ្លួន​មនុស្ស​យើង​វាយប្រហារ​ទៅ​លើ​កោសិកា (cells) ឬ ជាលិកា (tissues) របស់​ខ្លួនឯង បណ្តាល​អោយ​ការ​រលាក (inflammation) កើត​មាន​ឡើង ។

លោក Edwards បាន​បន្ថែម​ទៀត​ថា ជំងឺ​រលាក​រ៉ាំរ៉ៃ (chronic inflammatory disease) អាច​បង្កើន​ការ​ប្រឈម​មុខ​ទៅ​នឹង​ជំងឺ​ពុក​ឆ្អឹង (osteoporosis), ដោយសារ​តែ​វា​ហាក់ដូច​ឆា​ប់ង្កើន​អត្រា​ការ​ផ្លាស់​ប្តូរ​ឆ្អឹង (bone turnover)​ពេក​។ អ្នក​ដែល​មាន​ជំងឺ​ទាំង​ពីរ​ខាងលើ​នេះ​តែងតែ​ប្រើប្រាស់​ថ្នាំ​ពពួក corticosteroids ក្នុង​រយៈពេល​យូរអង្វែង ដើម្បី​គ្រប់គ្រង​រោគ​សញ្ញា​របស់​ពួក​គេ ។ ការ​ទទួលទាន​ថ្នាំ steroids ក្នុង​រយៈពេល​មួយ​ដ៏​យូរ ដូច​ជា ថ្នាំ Prednisone អាច​នាំ​អោយ​ការ​ពុក​ឆ្អឹង (​ដោយសារ​តែ​វា​ទៅ​បន្ថយ និង បង្អង់​ល្បឿន​សកម្មភាព​កោសិកា​ក្នុង​ការ​បង្កបង្កើត​ឆ្អឹង​) ។

ជំងឺ​សើរ​ស្បែក Lupus គឺជា​បញ្ហា​ពិស​សេសមួយ ពីព្រោះ​តែ​វា​និយម​កើត​លើ​ស្ត្រី​ដែល​មាន​អាយុ​ចន្លោះ​ពី ១៥ ទៅ ៤៥ ឆ្នាំ — ជា​រឿយ​ៗ អំឡុង​ពេល​ឆ្អឹង​ឈប់​លូតលាស់ រហូត​ដល់​អាយុ ៣០​ឆ្នាំ ។ លោក Edwards បាន​បកស្រាយ​ថា “​អ្វី​ដែល​រារាំង​ដល់​ការ​លូតលាស់​របស់​ឆ្អឹង​អំឡុង​ពេល​នោះ គឺជា​កត្តា​ប្រឈម​ទៅ​នឹង​ជំងឺ​ពុក​ឆ្អឹង​” ។

៣.​ជំងឺ Hyperthyroidism
ជំងឺ Hyperthyroidism កើតឡើង​នៅ​ពេល​ដែល​ក្រ​ពេញទី​រ៉ូ​អ៊ី​ត (thyroid gland) ធ្វើ​សកម្មភាព​ច្រើន​ពេក និង បញ្ចេញ​អ័រម៉ូន​លើស​កំរិត ។ ក្រ​ពេញទី​រ៉ូ​អ៊ី​ត (thyroid gland) គឺជា​ក្រពេញ​តូច​មួយ ដែល​មាន​រាងដូចជា​មេអំបៅ (butterfly-shaped gland) ស្ថិត​នៅ​ខាងក្រោម ក (base of the neck) ។

ជំងឺ Hyperthyroidism បង្កើន​ចំនួន​វដ្ត​នៃ​ការ​បណ្តុះ​ឆ្អឹង​ឡើង​វិញ (bone-remodeling cycles) ។ ចាប់ពី​អាយុ ៣០ ឆ្នាំ​ឡើង​ទៅ​, សមត្ថភាព​បណ្តុះ និង កែ​លំអ​ឆ្អឹង​ត្រូវ​បាន​កាត់​បន្ថយ ។ អ្នក​នឹង​មានការ​បាត់បង់​ឆ្អឹង​ច្រើន​ជាង​ការ​ដុះ​ចេញ​មក​វិញ ។ នោះ​មាន​ន័យ​ថា​, ឆ្អឹង​របស់​អ្នក​កាន់តែ​បាត់បង់ នៅ​ពេល​អ្នក​ឆ្លងកាត់​វដ្ត​នៃ​ការ​បណ្តុះ​ឆ្អឹង​កាន់តែ​ញឹក ។

៤.​ជំងឺ​. Celiac Disease
វិបត្តិ​ក្នុង​ការ​រំលាយ​អាហារ (digestive disorders) ដូច​ជា ជំងឺ​ហ្ក្រ​ន (Crohn’s disease) អាច​បណ្តាល​ឆ្អឹង​ពុក​បាន ។ មូលហេតុ​អាច​មក​ពី​ការ​អា​លែ​ក​ស៊ី (allergy) ទៅ​នឹង ជាតិ ប្រូតេអ៊ីន (protein) ម្យ៉ាង​ដែល​គេ​ហៅ​ថា គ្លុ​យ​ធែ​ន (gluten) ដែល​មាននៅ​ក្នុង ផលិត ផល ស្រូវ​សាលី ។
ប្រសិនបើ​គ្មាន​ការ​យកចិត្ត​ដាក់ និង ព្យា​ល​បាល​ទេ​, celiac disease អាច​បំផ្លាញ​ទៅ​ដល់ ប្រព័ន្ធ​រំលាយ​អាហារ និង ការ​រំលាយ​សារជាតិ​ចិញ្ចឹម​ផ្សេង​ៗ​បាន — ដោយ​រួម​បញ្ចូល​ទាំង ជាតិ​កាល់ស្យូម និង វីតាមីន D ដែល​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង សំរាប់​សុខភាព ឆ្អឹង​របស់​មនុស្ស ។ ដូច្នេះ​, ទោះបីជា​អ្នក​បាន​ទទួលទាន​ជាតិ​កាល់ស្យូម និង វីតាមីន D គ្រប់គ្រាន់​ក៏​ដោយ​, ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ជំងឺ celiac disease ដែរ​, នោះ​អ្នក​នឹង មិន អាច បាន​ទទួល​សារជាតិ​ចិញ្ចឹម​គ្រប់គ្រាន់​ទេ​, ដែល​ជា​ហេតុ​ធ្វើ​អោយ​ឆ្អឹង​របស់​អ្នកមាន កំហាប់​តិច ។

៥.​ជំងឺហឺត
ជំងឺហឺត (asthma) មិន​អាច​បណ្តាល​អោយ​ឆ្អឹង​ពុក​បាន​នោះ​ទេ​, ប៉ុន្តែ ថ្នាំ​សំរាប់​ព្យាបាល​វា​ទៅ​វិញ​ទេ ដែល​ជា​អ្នក​បំផ្លាញ​ឆ្អឹង​របស់​អ្នក ។ មនុស្ស​ប្រហែលជា ២០ លាន​នាក់​នៅ​ក្នុង​សហរដ្ឋ​អា​មេ​រិច​មាន​ជំងឺហឺត រាប់​ប​ញ្ជូ​ល​ទាំង​ក្មេង​ៗ ដែល​មាន អាយុ ក្រោម ១៨ ឆ្នាំ (៩ លាន​នាក់​) ។

អ្នក​ជំងឺហឺត​តែងតែ​ប្រើប្រាស់​ពពួក​ថ្នាំ corticosteroids — ដូច​ជា ថ្នាំ​ឆ្ពុង ឬ ស្ប្រៃ​បាញ់ ដើម្បី​ជួយ​សំរួល​ដល់​ស្ថានភាព​ជំងឺ​របស់​ពួក​គេ ។ អំឡុង​ពេល​ជំងឺហឺត​ធ្វើទុក្ខ វា​ជា​រឿង​ធម្មតា​ហើយ​ក្នុង​ការ​ទទួលទាន​ថ្នាំ ដូច​ជា Prednisone សំរាប់​រយៈពេល​ខ្លី​នោះ ។ វា​ពិតជា​មាន​ប្រសិទ្ធិ​ភាព​ណាស់​ក្នុង​ការ​ជួយ​បន្ធូរបន្ថយ​ការ​ដកដង្ហើម​ខ្លី​ៗ (shortness of breath) និង សំលេង​ក្រេតក្រត (wheezing) ដែល​បណ្តាល​មក​ពី​ជំងឺហឺត ឬ ជំងឺ​ហើម​សួត (emphysema), ប៉ុន្តែ ថ្នាំ​ទាំងនេះ​ក៏​បាន​ចូលរួម​ក្នុង​ការ​ធ្វើ​អោយ​អ្នក​ពុក​ឆ្អឹង និង បាត់បង់​ឆ្អឹង របស់​អ្នកផង​ដែរ ។

លោក​វេជ្ជបណ្ឌិត Andrew Bunta មក​ពី​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Northwestern University Feinberg បាន​មាន​ប្រសាសន៍​ថា ៖ “​បន្ថែម​ពីលើ​នេះ​, យុវជន​ក្មេង​ៗ​ដែល មាន​ជំងឺហឺត​អាច​នឹង​មានការ​លំបាក​ក្នុង​ការ​ធ្វើ​សកម្មភាព​ផ្សេង​ៗ ដែល​មាន​ន័យ​ថា ពួក​គេ​មិន​អាច​ធ្វើ​ចលនា ឬ ក៏​ហាត់ប្រាណ​តាម​ដែល​ពួក​គេ​ចង់បាន ដើម្បី​ជួយ​បណ្តុះ​ឆ្អឹង​របស់​ពួក​គេ​បាន​ឡើយ​” ។

៦.​ជំងឺ​ក្រិន​សរសៃឈាម​(Multiple Sclerosis)
ជំងឺហឺត (asthma) និង multiple sclerosis គឺជា​ជំងឺ​ពីរ​ខុស​ប្លែក​ពី​គ្នា​, ប៉ុន្តែ វា​មាន​ភាព​ប្រហាក់ប្រហែល​គ្នា ត្រង់​ថា វា​អាច​ធ្វើ​អោយ​ឆ្អឹង​ពុក​បាន ។ អ្នក​ដែល​មាន​ជំងឺ multiple sclerosis ក៏​ដូច​ជា​អ្នក​ជំងឺហឺត​ដែរ​, គឺ​ត្រូវ​ទទួលទាន​ថ្នាំ​ពពួក steroid-based ដើម្បី​គ្រប់​គ្រង់​ស្ថានភាព និង រោគ​សញ្ញា​របស់​ពួក​គេ (​ថ្នាំ​ពពួក steroids បណ្តាល​អោយ​មានការ​បាត់បង់​ឆ្អឹង​) ។ ជំងឺ multiple sclerosis អាច​ធ្វើ​អោយ​មនុស្ស​គ្មាន​តុល្យភាព និង មិន​អាច​ធ្វើ​ចលនា​ផ្សេង​ៗ​បាន​, ជា​ពិសេស​លំបាក​ក្នុង​ការ​ហាត់ប្រាណ ដើម្បី​ជួយ​ថែរក្សា និង បណ្តុះ​ឆ្អឹង​របស់​ពួក​គេ ។
លោក Edwards នៅ​តែ​អះអាង​ថា “​អ្វី​ដែល​បង្អាក់​សកម្មភាព ឬ សមត្ថភាព​ក្នុង​ការ​ដើរ និង ធ្វើ​ចលនា​ផ្សេង​ៗ គឺជា​អ្នក​ធ្វើ​អោយ​ឆ្អឹង​របស់​អ្នក​បាត់បង់​” ។

ប្រ​សិន​អ្នក​កំពុង​ស្ថិត​ក្នុង​ចំនោម​ស្ថានភាព​ខាងលើ​នេះ​, តើ​អ្នក​អាច​ការពារ​ខ្លួន​អ្នក​ពី​ការ​ពុក​ឆ្អឹង​ដោយ​វិធី​ណា? ជាបឋម​, សូមកុំ​ស្មាន​គិត​ថា វេជ្ជបណ្ឌិត​របស់​អ្នក​ពិតជា​អាច​មើលថែ​រក្សា និង ការពារ​រូប​អ្នក​បានអោយ​សោះ !

លោក Felicia Cosman, ជា​វេជ្ជបណ្ឌិត និង ជា​នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​នៅ​ក្នុង​មន្ទីរពេទ្យ Helen Hayes Hospital ក្នុង​រដ្ឋ New York បានអោយ​ដឹង​ថា ៖ “​នៅ​ពេល​ដែល​អ្នកមាន​បញ្ហា​ជាមួយនឹង​ជំងឺ multiple sclerosis, ជំងឺហឺត ឬ ជំងឺ lupus, អ្នក​មិន​ដែល​គិតដល់​ផល​ប៉ះពាល់​របស់​វា​នោះ​ទេ ។ តាម​ពិត​, វា​អាច​បណ្តាល​អោយ​មាន​ជំងឺ​ពុក​ឆ្អឹង​បាន​ដោយ​ងាយ ។ វា​ជា​រឿង​មួយ​គួរ​អោយ​ងាយ​យល់​ណាស់ យើង​ដឹង​ថា​អ្នក​ពិតជា​មិន​ចង់អោយ​កើត​មាន​បញ្ហា​ការ​ពុក​ឆ្អឹង បន្ថែម​ទៅ​លើ​ជំងឺ​ដែល​អ្នក​កំពុង​កើតឡើង​ហើយ​នោះ​ថែម​មួយ​កំរិត​ទៀត​ទេ​” ។

ដូច្នេះ ប្រសិនបើ​វេជ្ជបណ្ឌិត​ព្យាបាល​ជំងឺ celiac disease ឬ ជំងឺ​រលាក​សន្លាក់ឆ្អឹង​របស់​អ្នក​មិន​ទាន់​ធ្វើ​អោយ​អ្នកមាន​បញ្ហា​ឆ្អឹង​ពុក​ទេ​, សូម​ពិគ្រោះ​-​ពិភាក្សា​អោយ​បាន​ច្បាស់លាស់​ជាមួយ​ពួក​គាត់ ។ យោង​ទៅ​តាម​អាយុ និង ស្ថានភាព​ជាក់ស្តែង​របស់​អ្នក​, អ្នក​អាច​មាន​ជំរើស​មួយ​ចំនួន​ដើម្បី​ជួយ​ការពារ​រោគ​សញ្ញា​នៃ​ជំងឺ​ឆ្អឹង​ពុក​បាន ដូច​ជា ៖

-​ធ្វើតេស្ត​ដើម្បី​អោយ​ដឹង​ពី​កំហាប់​ឆ្អឹង​របស់​អ្នក (bone density test) ។ ជា​ធម្មតា​, គេ​មិន​ដែល​ធ្វើតេស្ត​នេះ​ទៅ​លើ​ស្ត្រី​ដែល​មិន​ទាន់​អស់​រដូវ​នោះ​ទេ​, ប៉ុន្តែ ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​លក្ខណៈ​ណាមួយ​នៃ​ជំងឺ​ខាងលើ​នេះ​, វា​ចាំបាច់​ណាស់​សំរាប់​អ្នក ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង ព្យាបាល​ការ​បាត់បង់​ឆ្អឹង​របស់​អ្នក ។
-​ជំរុញ និង បន្ថែម​ការ​ទទួលទាន​វីតាមីន D និង កាល់ស្យូម (calcium) នៅ​ក្នុង របប​ចំណីអាហារ​របស់​អ្នក ។ លោក Edwards បាន​ផ្តល់​ជា​អនុសាសន៍​ថា មនុស្ស​ដែល​មាន​បញ្ហា​ខាងលើ​នេះ គួរតែ​បរិភោគ ៖
-​កាល់ស្យូម​ក្នុង​បរិមាណ​យ៉ាង​ហោច​ណាស់​ពី ១០០០ ទៅ ១៥០០ មី​លី​ក្រាម ក្នុង​មួយ​ថ្ងៃ
-​វីតាមីន D ពី ៤០០ ទៅ ៦០០ IU ក្នុង​មួយ​ថ្ងៃ ។
-​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​តិច (low-fat dairy)
-​បរិភោគ​អាហារ​ណា​ដែល​ធ្វើ​អោយ​សុខភាព​ឆ្អឹង​កាន់តែ​រឹង​មាំ​ថែម​ទៀត ៕