រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹក ថ្ងៃទី២៣ ខែកុម្ភៈនេះថា កម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ បន្ថែមចំនួន២៥នាក់ទៀត ដែលក្នុងនោះមាន២៣ករណី ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដោយអ្នកវិជ្ជមានកូវីដ១៩ ភាគច្រើនជាជនជាតិចិនដដែល ។

ក្រសួងសុខាភិបាលបានបន្តថា ការរកឃើញនូវករណីវិជ្ជមានកូវីដ១៩ បំប្លែងថ្មីចំនួន៣ករណីផងដែរ និងមានមិនករណីជាសះស្បើយផងដែរ ។

ចំពោះអ្នករកឃើញឆ្លងជំងឺកូវីដ១៩ ពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១ ចំនួន២៣នាក់ ក្នុងនោះមានជនជាតិចិនចំនួន២១នាក់ និងជនជាតិខ្មែរ២នាក់ ដែលរស់នៅទីតាំងផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញ ខណៈ២នាក់ផ្សេងទៀត ជាអ្នកដំណើរ មិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ។

សូមបញ្ជាក់ ៖ គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកឆ្លងសរុបចំនួន ៥៩៣នាក់ និងអ្នកជាសះស្បើយ ៤៧៥ នាក់ អ្នកកំពុងព្យាបាល១១៦ នាក់ ។ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានការកើនឡើងដល់ ៩៩ ករណីហើយផងដែរ ៕


