ជាការពិត មានកូនក្មេងច្រើនណាស់ ដែលចូលចិត្តញ៉ាំដំឡូងបារាំង ជាពិសេស ដំឡូងបារាំងចៀន … អញ្ចឹង តើអ្នកមានដឹងទេថា តើដំឡូងបារាំង ល្អ ឬមិនល្អ ចំពោះសុខភាពកុមារ?

ដំឡូងបារាំង ផ្តល់ផលល្អច្រើន សម្រាប់សុខភាពកុមារ។ ការសិក្សាមួយបានបង្ហាញថា ដំឡូងបារាំង អាចផ្តល់នូវជីវជាតិ ជាតិសរសៃ និងប៉ូតាស្យូម សម្រាប់កុមារ។

ម៉្យាងវិញទៀត ដំឡូងបារាំង ត្រូវបានគេណែនាំឲ្យទទួលទាន ពីព្រោះវាមាន ៨ ភាគរយ នៃជាតិសរសៃ ដែលយើងត្រូវការប្រចាំថ្ងៃ។ ដូចគ្នានឹងមនុស្សធំដែរ គឺថា កុមារ ក៏ត្រូវការជាតិសរសៃដែរ។

អ្នកជំនាញខាងម្ហូបអាហារ បានណែនាំថា បន្លែ និងផ្លែឈើទាំងអស់ សុទ្ធតែមានប្រយោជន៍ សម្រាប់សុខភាពរបស់យើង ។ ដូច្នេះ កុមារ និងមនុស្សគ្រប់គ្នា គួរតែញ៉ាំអាហារ បន្លែ និងផ្លែឈើឲ្យបានគ្រប់មុខ ចម្រុះ និងឆ្លាស់គ្នាជារៀងរាល់ថ្ងៃ គឺថា មិនមែន ចូលចិត្តដំឡូងបារាំង ញ៉ាំតែដំឡូងបារាំង ហើយតមរបស់ផ្សេងនោះទេ៕