រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះក្រសួងសុខាភិបាលបានប្រកាសថា មិនករណីវិជ្ជមានថ្មី និងមិនករណីជាសះស្បើយផងដែរ ។
ក្រសួងបានបញ្ជាក់បន្តថា រយៈពេល៣ថ្ងៃជាប់គ្នាហើយ ដែលក្រសួងសុខាភិបាលរកមិនឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីមួយនេះ ។
![](https://www.health.com.kh/wp-content/uploads/2021/02/148971934_3770318749673870_1994113351917101753_n.jpg)
គិតត្រឹមម៉ោង៧និង០០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៧៩នាក់ ក្នុងនោះជាសះស្បើយចំនួន ៤៦៩នាក់ និងអ្នកជំងឺ១០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ ៕
![](https://www.health.com.kh/wp-content/uploads/2021/02/148212504_3770318756340536_1779194903237093053_n.jpg)