ជំងឺ​ដុំ​សាច់​ក្នុង​ស្បូន​ភាគច្រើន​គឺជា​ដុំ​សាច់​ស្លូត មិនមែន​មហារីក​ទេ​។ មិនមែន​ស្ត្រី​ទាំងអស់​ដែល​មាន​ដុំ​សាច់​ក្នុង​ស្បូន​សុទ្ធតែ​មាន​រោគ​សញ្ញា​ឡើយ​។ ស្ត្រី​ដែល​មាន​រោគ​សញ្ញា​ជំងឺ​នេះ​ច្រើន​តែ​យល់​ថា​ពិបាក​រស់នៅ​ជាមួយ​ជំងឺ​នេះ​ណាស់​។ អ្នកខ្លះ​មាន​អាកា​រៈ​ឈឺចាប់​ខ្លាំង និង​ធ្លាក់​ឈាមរដូវ​ច្រើន​ៗ​។ ការ​ព្យាបាល​ជំងឺ​នេះ​ក៏​អាស្រ័យ​ទៅ​តាម​រោគ​សញ្ញា​ដែល​អ្នកមាន​ដែរ​។

ប្រភេទ​ជា​ស្ត្រី​ពី ២០ ទៅ​៨០​ភាគរយ​មាន​ជំងឺ​ដុំ​សាច់​ក្នុង​ស្បូន​នៅ​ពេល​ពួក​គេ​អាយុ​ដល់ ៥០​ឆ្នាំ​។ ដុំ​សាច់​នេះ​ភាគច្រើន​កើត​លើ​ស្ត្រី​វ័យ​ពី ៤០ ទៅ​៥០​ឆ្នាំ​។ ដុំ​សាច់​ក្នុង​ស្បូន​ក៏​អាច​ដាក់​សម្ពាធ​ទៅ​លើ​ប្លោក​នោម ជា​ហេតុ​នាំ​ឲ្យ​នោម​ញឹក ឬ​សង្កត់​ទៅ​លើ​ចុង​ពោះវៀនធំ​ដែរ​។

ដុំ​សាច់​ក្នុង​ស្បូន​ភាគច្រើន​មិន​បង្ក​ជា​រោគ​សញ្ញា​អ្វី​ទាំងអស់ ប៉ុន្តែ​ស្ត្រី​ខ្លះ​អាច​នឹង​មាន​អាកា​រៈ​របស់​វា​ដូច​ជា​៖

១-ធ្លាក់ឈាម​ច្រើន​ៗ (​រហូត​ដល់​កង្វះ​គ្រាប់​ឈាម​) ឬ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ
២-មាន​អារម្មណ៍​ថា​ណែន​ៗ​ក្នុង​អាង​ត្រគាក
៣-ពោះ​ផ្នែក​ខាងក្រោម​រីក​ធំ
៤-នោម​ញឹក
៥-ឈឺ​ក្នុង​ពេល​រួម​ភេទ
៦-ឈឺចង្កេះ
៧-មាន​ផលវិបាក​ច្រើន​ក្នុង​ពេល​មាន​ផ្ទៃពោះ និង​សម្រាល ដែល​អាច​ប្រឈម​នឹង​ការ​សម្រាល​ដោយ​វះកាត់​រហូត​ដល់ ៦​ដង​ឯណោះ
៨-មាន​បញ្ហា​ទាក់ទង​នឹង​ការ​បន្ត​ពូជ​ដូច​ជា​មិន​អាច​មានកូន​បាន (​កម្រ​)៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង