ជំងឺ​គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​ច្រើន​តែ​កើត​មាន​ជា​ញឹកញាប់ ហើយ​ជា​ធម្មតា​វា​កើតឡើង​ក្នុងអំឡុងពេល​ជ្រុះ​អូ​វ៉ុល​។ ការ​ជ្រុះ​អូ​វ៉ុល​កើតឡើង​នៅ​ពេល​ដែល​ក្រពេញ​អូ​វ៉ែ​បញ្ចេញ​មេជី​វិត​ឈ្មោល​ជា​រៀង​រាល់​ខែ​។ មាន​ស្ត្រី​ច្រើន​ណាស់​ដែល​កើត​ជំងឺ​គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​នេះ មិន​បង្ហាញ​ជា​រោគ​សញ្ញា​អ្វី​ទាំងអស់ ហើយ​វា​ក៏​ច្រើន​តែ​មិន​មាន​អ្វី​គ្រោះថ្នាក់​ដែរ​។

គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​ច្រើន​តែ​កើត​មាន​ជា​ញឹកញាប់​លើ​ស្ត្រី​មក​រដូវ​ទៀងទាត់​។ តាម​ពិត​ទៅ ស្ត្រី​ភាគច្រើន​យ៉ាង​ហោច​ណាស់​មាន​ពង​គីស​សំបក​មេជី​វិត​ញី​ជា​រៀង​រាល់​ខែ​។ អ្នក​ប្រហែលជា​មិន​បានដឹង​ថា អ្នកមាន​គីស​នេះ​ផង​រហូត​ដល់​មាន​បញ្ហា​មួយ​ដែល​នាំ​ឲ្យ​គីស​នេះ​ធំ​ទៅ​ៗ ឬ​កើត​ច្រើន​គ្រាប់​។ ប្រហែល​ស្ត្រី​ត្រៀម​រ៉ាំ​ង​រដូវ ៨​ភាគរយ​កើត​គីស​នៅ​ក្រពេញ​អូ​វ៉ែ​នេះ​ធំ​ៗ ដែល​ត្រូវការ​ការ​ព្យាបាល​។

គីស​នៅ​ក្រពេញ​អូ​វ៉ែ​មិនសូវ​កើត​មាន​ច្រើន​ក្រោយ​ពី​ស្ត្រី​រ៉ាំ​ង​រដូវ​នោះ​ទេ​។ បើសិនជា​ស្ត្រី​ក្រោយ​រ៉ាំ​ង​រដូវ​មាន​គីស​នៅ​ក្រពេញ​អូ​វ៉ែ គឺ​គេ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​មហារីក​ក្រពេញ​អូ​វ៉ែ​ទៅ​វិញ​ទេ​ ។

ចូរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​បើសិនជា​អ្នកមាន​អាកា​រៈ​ដូច​ជា ហើមពោះ នោម​ញឹក មាន​សម្ពាធ ឬ​ឈឺ​ក្នុង​អាង​ត្រគាក ឬ​ធ្លាក់ឈាម​តាម​ទ្វារមាស​ខុសធម្មតា ព្រោះ​អាកា​រៈទាំង​នេះ​អាច​ជា​សញ្ញា​បញ្ជាក់​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​គីស ឬ​ជំងឺ​អ្វី​ផ្សេង​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង