Join with Health.com.kh on Telegram

ក្មេង​ប្រុស​ចាំបាច់​ត្រូវ​តែ​ដឹង​ថា ការ​ឈឺ​នៅ​តំបន់​ប្រដាប់​ភេទ គឺជា​រឿង​ធ្ងន់ធ្ងរ និង​មិន​គួរ​ព្រងើយកន្តើយ​នោះ​ទេ​។ ការ​ឈឺចាប់​ដែល​មិន​អ្នក​សូវ​ខ្វល់​ក្នុង​រយៈពេល​យូរ ឬ​សង្ឃឹមថានឹង​បាត់​ទៅ​វិញ​នោះ អាច​បណ្តាល​អោយ​ខូចខាត​ធ្ងន់ធ្ងរ​ទៅ​នឹង​ពងស្វាស​។

ទោះបីជា​កូនប្រុស​របស់​អ្នក​ធ្លាប់​ឈឺ​ពងស្វាស ហើយ​អាច​បាត់​ទៅ​វិញ​ក៏​ដោយ គេ​នៅ​តែ​ត្រូវ​ប្រាប់​អ្នក និង​គ្រូពេទ្យ ដើម្បី​ពិនិត្យ​មើល​អោយ​បាន​ច្បាស់​។
ការ​រមួល​ដែល​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង អាច​ធ្វើ​អោយ​គេ​មាន​បញ្ហា​ការ​រមួល​ម្ខាង​ទៀត​នៅ​ថ្ងៃក្រោយ​។ គ្រូពេទ្យ​អាច​បន្ថយ​ហានិភ័យ​នៃ​ការ​រមួល​ម្ខាង​ទៀត ដោយ​ធ្វើការ​វះកាត់ ដើម្បី​ធានា​សុវត្ថិភាព​ដល់​ពងស្វាស​ម្ខាង​ទៀត​។

ទោះបីជា​កូន​របស់​អ្នក​ធ្លាប់​មានការ​រមួល​ពងស្វាស ហើយ​បណ្តាល​អោយ​បាត់បង់​ពងស្វាស​ម្ខាង​ក្តី វា​ជា​រឿង​សំខាន់​ដើម្បី​អោយ​គេ​ដឹង​ថា គេ​នៅ​តែ​មានជីវិត​ធម្មតា ដូច​អ្នក​គ្រប់​គ្នា​។ ការ​បាត់បង់​ពងស្វាស​ម្ខាង នឹង​មិន​អាច​ជះ​ឥទ្ធិពល​ដល់​ទំនាក់ទំនង​ផ្លូវភេទ នៅ​ថ្ងៃក្រោយ​នោះ​ទេ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង